ប្រពន្ធនរណាគេណ៎....ផឹកដល់ថ្នាក់ហ្នឹងចែ!!! ស្រវឹងស្រា ដួលម៉ូតូខូចមុខមាត់មធ្យម ងំរឿងបបួលក្រុមអ្នកជួយសង្រ្គោះ ទិញស្រាផឹកសិន មុនយកគេទៅពេទ្យ « អស់ទាស់ហ្មង».......(មានវីដេអូ)
ភ្នំពេញៈ កាលពីវេលាម៉ោង៣ៈ១៥នាទីរសៀល ថ្ងៃទី២២ ខេកក្កដា ឆ្នាំ២០១៨ នារីសាច់សស្រស់ទងវង មិនដឹងជាមកពីផឹកសុីនៅទីណានោះទេ មិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ មានអាយុប្រហែល២១ឆ្នាំ ក្នុងស្ថានភាពធំក្លិនស្រាហួងតែម្តង ព្យាយាមជិះម៉ូតូ ទីបំផុតអំណាចនៃសុរា ឥទ្ធិពលនៃជាតិស្រវឹង គ្រប់គ្រងដៃចង្កូតលែងបាន ដួលបានសម្រេចតែម្នាក់ឯង របួសបែកមុខមាត់ ខូចអស់សម្រស់អស់ ស្ថិតនៅតាមផ្លូវក្នុងតំបន់សេដ្ឋកិច្ចភ្នំពេញ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។