ចូលរួមសោកស្ដាយផង!!! ប្រទេសជប៉ុនពេលនេះ ជួបទុក្ខកាន់តែធំហើយ....
កាលពីថ្មីៗនេះប្រទេសជប៉ុន បានជួបនឹងវិបត្តិធម្មជាតិ ដោយសារគ្រោះទឹកជំនន់ បានបណ្ដាលអោយខូចខាតហេដ្ឋារចនាសម្ព័នផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និងបណ្ដាលមានមនុស្សស្លាប់ជាច្រើននាក់។ គ្រោះទឹកជំនន់ដ៏កាចសាហាវនេះ នៅពុំបានដោះស្រាយបានស្រេចបាច់នៅឡើយ ស្រាប់តែប្រទេសជប៉ុនបានទទួលរង់នូវគ្រោះរាំងស្ងួតថែមទៀត។ សីតុណ្ហភាពបានកើនឡើងដល់ ៤០.៧អង្សារ និងជាមធ្យម ៣៨អង្សារ ក្នុងរយៈពេល៧ថ្ងៃជាប់ៗគ្នា។ គួរអោយសង្វែគដល់ប្រទេសនេះណាស់ គ្រោះថ្នាក់បានកើតឡើងផ្ទួនៗសឹងតែទប់ស្គាត់ពុំបាន។ តើអ្នកយល់យ៉ាងណាដែរ?





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។