ស៊ែរអំពើល្អក្នុងសង្គម...រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងថ្លែងអំណរគុណលោកយាយ អ៊ុន ឈុននីម ដែលតែងចំណាយថវិកាធ្វើបាយសម្លជូនបុគ្គលិកបើកបរ
ណារ៉ា
-

កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានបង្ហោះសារថ្លែងអំណរគុណចំពោះលោកយាយ អ៊ុន ឈុននីម ដែលតែងចំណាយថវិកាធ្វើបាយសម្លជូនបុគ្គលិកបើកបររបស់រដ្ឋាករ ។

សេចក្ដីលម្អិត៖ ថ្ងៃនេះក្នុងនាមថ្នាក់ដឹកនាំរដ្ឋាករ​ និងបុគ្គលិកទាំងអស់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះលោក យាយ អ៊ុន ឈុននីម អាយុ៨០ឆ្នាំ ដែលជានិច្ចកាលតែងបានចំណាយថវិកាផ្ទាល់ខ្លួន ធ្វើបាយសម្លជូនបុគ្គលិកបើកបររបស់រដ្ឋាករ ។
ប្រភព៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង - City BUS