រឿងល្អគួរតែជួយចុច Share ដើម្បីលើកទឹកចិត្តដល់មន្ត្រីល្អៗនិងជាគម្រូផង!
ណារ៉ា
-

បងប្អូនខ្មែរជាទីស្រលាញ់ ក្នុងនាមយើងជាខ្មែរដូចគ្នា ហេតុអ្វីយើងមិនជួយថែរក្សានូវបរិស្ថានក្នុងប្រទេសរបស់ខ្លួនឯងអ៊ីចឹង? យើងកុំបានតែស្រែកថា ទីនេះមិនស្អាត ទីនោះមិនស្អាត!!! បងប្អូនខ្មែរគួរយល់ជ្រាបថា៖ ប្រទេសទាំងមូល ប្រៀបបីដូចជាផ្ទះរបស់យើងទាំងអស់គ្នាអ៊ីចឹងដែរ ពេលខ្លះបងប្អូនមួយចំនួន បរិភោគរួចមិនយកសំបកទៅបោះចោលទេ ព្រោះតែមានគំនិតគិតថាគ្មានអ្នកណាដល់អញ អញចង់ធ្វើអ្វីក៏បាន ពេលដែលមានគេទៅនិយាយប្រាប់ បែរជាយើងមិនព្រមទទួលយកការទូន្មានល្អៗរបស់គេទេ អាងតែថត Video បង្ហោះតាម Facebook រួចពោលថា ក្នុងនាមពួកគាត់ជាខ្មែរគ្មានសិទ្ធបរិភោគ នៅលើទឹកដីដូនតារបស់គាត់ទេឬជាដើម! តែធាតុពិតពួកគាត់មិនបានទទួលយកកំហុស ដែលគាត់ប្រព្រឹត្តខុសទេ ចំណែកអ្នករង់ចាំរិះគន់ ក៏ខំប្រឹងសរសេរ ជាអត្ថបទបញ្ចេញបញ្ចូល ដើម្បីឲ្យខ្មែរនិងខ្មែរ ស្រែកជេរគ្នាទៅវិញទៅមកជាដើម តែបើធាតុពិតរឿងខ្លះជាចំណុចតូចទេ តែអ្នកខ្លះមិនព្រមទទួលកំហុសបែរជា ជេរប្រមាថ អាងតែថតផុស តាម Facebook និង Page ជាដើម។ ជាចុងក្រោយសូមប្រាប់អ្នកអានទាំងអស់គ្នាមេត្តាជ្រាបថា មុននឹង ជេរ ឬរិះគន់ សូមពិនិត្យរឿងឲ្យបានច្បាស់សិន ក្រែងយល់ និងជឿតែម្ខាងនាំខាតប្រយោជន៍ធំ ។ អត្ថបទនេះសរសេរ ដោយ និស្សិតឥតសាលា ទឹកចិត្ត ក្មេងកំព្រា។ ប្រភពទាំងស្រុង៖ ហ្វេសប៊ុក អត្ថន័យល្អ! កែអក្ខរាវិរុទ្ធរួចហើយព្រោះសរសេរខុសច្រើនណាស់! តែអ្វីដែលសំខាន់គឺគាត់បានសរសេរអក្សរខ្មែរ Credit:អាចារ្យធំ នគររាជ