ជាក់ស្តែងកាលពីពេលថ្មីៗនេះ គ្រោះទឹកជំនន់បានវាយប្រហារបងប្អូនតាមបណ្តាលខេត្តជាច្រើន ធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនការព្រួយកង្វល់ជាខ្លាំង ពីសុខទុក្ខ និងសេចក្តីសុខរបស់ពួក ដែលត្រូវចាកចេញពីផ្ទះសំបែង ដើម្បីរកទីទួលសុវត្ថិភាពនោះ។ ភាពរងារ ភាពអត់ឃ្លានរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើងក៏មានចំនួនច្រើនណាស់ ដែលកំពុងរងចាំឲ្យបងប្អូនជួយដល់ពួកគាត់ ក្នុងគ្រាលំបាកមួយនេះ។ យ៉ាងណាមិញនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់តារាចម្រៀង និងអ្នកជាចាត់ការទូទៅរបស់ផលិតកម្មថោន លោក ករុណា ពេជ្យ ក៏បង្ហាញពីការអាណិតដល់ពួកគាត់ខ្លាំងណាស់ ដោយលោកបានធ្វើការបង្ហោះវីដេអូ អំពាវនាវដល់ពុកម៉ែ បងប្អូន ជួយដល់ពួកគាត់ផង ខ្មែរតែមួយ។ ដោយនៅក្នុងបណ្តាញសង្គមរបស់លោកបានរៀបរាប់ថា "????សូមមេត្តា ជួយ like ជួយ share ... ពេលនេះ ទឹកជំនន់ នៅខេត្ត កំពង់ស្ពឺ មានការជន់លឿន ហួសស្មាន... ធ្វើអោយប្រជាពលរដ្ឋ ជាច្រើនគ្រួសារ កំពុងខ្វះ ជំរក ដ្ពៀងអាហារ និង សម្ភារះផ្សេងៗ... ដោយកត្តានេះហើយ នៅថ្ងៃទី 24.07.2018 ខ្ញុំបាទ រួមជាតារាចម្រៀង ប្រចាំផលិតកម្មថោន នឹងចុះសួរសុខទុក្ខ និង ជួយជាសម្ភារះ ខ្លះ ដើម្បីសម្រួលដល់ការលំបាកខ្លះ សំរាប់បងប្អូន ចំនួន 220 គ្រួសារ នៅស្រុកភ្នំស្រួច និង ក្រុងច្បារមន... ដូច្នេះ ប្រសិន បណ្តាក្រុមហ៊ុន និង បងប្អូនមានបំណងចូលរួម រឺ អាចចូលជាថវិកា សម្ភារះផ្សេងៗ ជាមួយខ្ញំបាទបាន.. ហើយខ្ញំបាទនឹងនាំយកសម្ភារះ និង ថវិកា នោះជូនដល់ពុកម៉ែបងប្អូន កំពង់ជ្រកតាមទីទួលសុវត្ថិភាព... ខ្មែរ ជួយខ្មែរ ខ្មែរ តែមួយអនាគតតែមួយ...!! ?????"។ ទន្ទឹមនឹងការបង្ហោះរូបភាពនិងសកម្មភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងទទួលរងនូវការលំបាកហើយ ក៏មានបណ្តាលកូនខ្មែរជាច្រើន មានការសោកស្តាយ និង អាណិតជាពន់ពេក៕









