រន្ធត់ចិត្ត គឺថាមកលេងផ្ទះ បានជួបជុំប្ដីនិងគ្រួសារ តែបែរជាមកធ្វើបុណ្យសព ឲ្យប្ដីទៅវិញ...
ភ្នំពេញៈ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៧ៈ៣០នាទីយប់ នៅត្រង់ចំណុច ដីឡូត៍ជិតផ្ទះ ស្ថិតនៅ ភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដោយស្ត្រីជាប្រពន្ធ ទើបតែមកពីធ្វើការ នៅប្រទេសថៃ មកដល់ផ្ទះ ដើររកប្តី តែមិនឃើញ ក៏បានសួរនាំ អ្នកជិតខាង តែមិនឃើញប្តី របស់គាត់នោះ បន្ទាប់មក ក៏បានដើរទៅរក ក្នុងដីឡូត៍ ដែលដាក់ ម៉ាស៊ីនភ្លើង របស់ឪពុកគាត់ ស្រាប់តែប្រទះឃើញ ប្តីរបស់គាត់ ដេកផ្គាប់មុខ ស្លាប់បាត់ ទៅហើយ បង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ចុះទៅពិនិត្យ៕


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។