មានអនាគតល្អណាស់ប្អូនៗ អាយុទើបតែ១៧.១៨ឆ្នាំ!!! ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ក្រុមចោរប្លន់ប្រដាប់ដោយដុំថ្ម យ៉ាងសកម្មប្រចាំស្រុកស្អាង ចំនួន៤នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន
កណ្តាលៈ កាលពីព្រឹកថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨ លោក ទី សំណាង ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ក្រុមចោរប្លន់ប្រដាប់ដោយដុំថ្ម យ៉ាងសកម្មប្រចាំស្រុកស្អាង ចំនួន៤នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ដែលប្រព្រឹត្តនៅភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល កាលពីថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០១៨ តាមមាត្រា ៣៥៣ ៣៥៧ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះត្រូវផ្តន្ទាទោសរយះពេល ៣ឆ្នាំទៅ១០ឆ្នាំ ។


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។