មិន​ជាល្អមែន! កូនស្រីភ្លោះរបស់ ចាន់ សម័យ មានដុងសិល្បៈខាងផ្នែកមួយយ៉ាងពិសេស ប៉ុន្តែឪពុកម្ដាយមិនព្រម ព្រោះតែហេតុផល...
សីហា
-

តារាចម្រៀងចាន់សម័យបានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីសារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយថាលោកធ្លាក់ខ្លួនដើរស្ទូចត្រីនៅតាមមាត់ទន្លេយកមកធ្វើម្ហូបដើម្បីចិញ្ចឹមក្រពះ។

ដោយឡែកក្នុងចំណោមកូនប្រុសស្រីទាំង៥របស់តារាចម្រៀងចាន់សម័យមានតែកូនស្រីភ្លោះពៅទាំងពីរប៉ុណ្ណោះដែលមានទេពកោសល្យផ្នែកច្រៀងដូចឪពុករបស់ខ្លួន។ប៉ុន្តែលោកចាន់សម័យនិងភរិយាមិនហ៊ានជំរុញកូនស្រីទាំងពីរឲ្យចូលសិល្បៈនោះទេ។
ភរិយាលោកចាន់សម័យប្រាប់ថាកូនស្រីពៅភ្លោះទាំងពីរមានឈ្មោះចាន់អេលីណានិងម្នាក់ទៀតចាន់អេលីណៃអាយុ៩ឆ្នាំចូលចិត្តច្រៀងខ្លាំងណាស់ពេលណាទំនេរខុសពីបងៗរបស់ពួកគេមិនសូវចូលចិត្តច្រៀងឡើយ។ថ្វីត្បិតមើលឃើញទេពកោសល្យកូនស្រីពៅដូចឪពុកក៏ពិតមែនប៉ុន្តែទាំងលោកចាន់សម័យនិងភរិយាមិនហ៊ានជំរុញកូនចូលសិល្បៈឡើយ។
ហេតុផលនេះត្រូវបានម្ចាស់បទ”ពាក់អាវមិនដែលឃើញដោះ”និយាយថាបើកូនស្រីទាំងពីររបស់លោកស្រលាញ់ពេញចិត្តចម្រៀងលោកមិនហ៊ានប្រកែកទេតែក៏មិនហ៊ានជំរុញដែរ។លោកបញ្ជាក់ថា៖”បើកូនពេញចិត្តអ្វីឲ្យគេធ្វើអ្វីតាមចំណង់ចំណូលចិត្តខ្ញុំមិនបង្ខំចិត្តឡើយ។ប៉ុន្តែការសិក្សាវិញខ្ញុំចង់ឲ្យរៀនដល់ចប់នេះទើបជាអ្វីដែលខ្ញុំចង់បានច្រើនជាង”។
ស្រដៀងគ្នានេះដែរភរិយាឈ្មោះសែសុខហ៊ាងប្រាប់ថាអ្នកនាងចិញ្ចឹមខ្លួនកូនតែមិនចិញ្ចឹមចិត្តនោះទេ។ដូច្នេះមិនហ៊ានជំរុញកូនដាច់ខាតត្រូវចូលសិល្បៈតាមឳពុកដែរ។ជួនកាលកូននៅតូចឃើញមានសមត្ថភាពចូលចិត្តច្រៀងលុះធំឡើងកូនចង់ទៅប្រកបរបរអ្វីផ្សេងក៏មិនអាចទាយទុកបានឡើយ។ដូច្នេះហើយអ្នកនាងមិនហាមឃាត់ដែរគ្រាន់តែថាពេលឃើញកូនមានសមត្ថភាពចេះច្រៀងអ្នកនាងសប្បាយចិត្ត។
បើទោះម្ដាយឪពុកមិនបានជំរុញឬបង្រៀនផ្នែកសិល្បៈអ្វីដល់កូនស្រីភ្លោះទាំងពីរក៏ពិតមែនសម្រាប់អេលីណានិងអេលីណៃនិយាយថាអ្នកទាំងពីរចូលចិត្តច្រៀងខ្លាំងណាស់។ពួកគេចេះច្រៀងច្រើនបទតែបទខ្លះមិនស្គាល់ចំណងជើងទេគ្រាន់តែឮគេច្រៀងពីរបីដងខ្លួនក៏ស្រែកច្រៀងតាមបានផងដែរ។
ចំពោះកុមារីទាំងពីរឆ្លើយថាបើសិនឪពុកម្ដាយព្រមឲ្យចូលសិល្បៈពួកគេព្រមដោយមិនរួញរានោះទេព្រោះស្រលាញ់ផ្នែកនេះខ្លាំងណាស់៕