អាណិតខ្លាំងណាស់....ទិដ្ឋភាពសាលារៀនបឋមសិក្សាកំពង់ក្របី នៅខេត្តកំពង់ធំ ពោលពេញទៅដោយទឹកលិចអស់ហើយ...(មានវីដេអូ)
កាលពីថ្ងៃទី០៤ ខែកក្តដា ឆ្នាំ២០១៨នេះ ប្អូនប្រុសម្នាក់បានបង្ហោះវីដេអូឃ្លីបមួយ ដែលទាក់ទងទៅនឹង ប្អូនតូចៗ ដែលកំពុងតែរៀន នៅក្នុងទឹក ពេលមើលឃើញហើយគួរឲ្យអាណិតខ្លាំងមែនទែន។ នេះបើយោងតាមគណនីហ្វេសប៊ុក ដែលមានឈ្មោះថា ឈួន សុនី បានរៀបរាប់ថា "នេះគឺជាសាលារៀនមួយនៅតំបន់ជនបទ ដែលសាលារៀននេះស្ថិននៅ ភូមិអូរចង្រេស ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ មើលទៅស្ថានភាពសាលាគឺជនលិចទឹកអស់ហើយ សាលារៀនមានឈ្មោះថា សាលាបឋមសិក្សាកំពង់ក្របី ទិដ្ឋភាពរបស់សាលារៀនទាំងមូល គឺពោលពេញទៅដោយទឹកលិចអស់ហើយ "។ ម្ចាស់ហ្វេសប៊ុកបានរៀបរាប់នៅក្នុងគណនីហ្វេសប៊ុកថា "អោយតែមេឃភ្លៀងម្តងៗបង្រៀនមិនកើតទេព្រោះមានទាំងហីុងនិងកង្កែបហែលពេញហ្នឹង"៕



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។