ស៊ែរចែកគ្នាឆ្ងាញ់...ទំនងណាស់ឃើញហើយឃ្លានតែម្ដង !
ណារ៉ា
-

#វិធីធ្វើចេកឆឹងស្ករ *គ្រឿងផ្សំ៖ - ចេកណាំវ៉ាទុំស្រគៀល (កុំឱ្យទុំពេក) - ស្ករក្រហម - កំបោរ - អំបិល - សាច់ដូង កោសជាសសៃៗ *វិធីធ្វើ៖ ១- ចេកណាំវ៉ាបកសំបក ត្រាំក្នុងទឹកកំបោរឱ្យបានកន្លះម៉ោង ឬ១ម៉ោង ទើបស្រង់ឡើងលាងទឹកឱ្យស្អាត ដាក់មួយកន្លែងឱ្យស្រោះទឹក ។ ២- យកឆ្នាំងខ្ទះចាក់ស្ករក្រហមចូល និងដាំលើភ្លើង កូរអោយឡើងជើងអង្ក្រង ទើបដាក់ចេកចូល ប្រែចេកចុះឡើងៗឱ្យសព្វ បង់អំបិល១ចុងស្លាព្រាកាហ្វេ ចាក់ទឹកចូលបន្តិច ឆឹងរហូតដល់ឆ្អិនចេក រីងទឹក ទាល់តែស្ករឡើងស្អិតក្រហមល្អដាក់សសៃដូងកូរសព្វល្អទើបលើកចុះ ជាការស្រេច ។ ប្រភពៈ Sok Samnang