Araya មានក្តីបំណងប្រាថ្នាតែមួយគត់ គឺចង់ឲ្យក្មេងទាំង១៣នាក់នោះ មកវិញ ដោយសុវត្ថិភាព...
-

ប្រជាជនថៃជាច្រើនកំពង់រង់ចាំយ៉ាងអន្ទះសារ នូូវដំណឹងពីការវិលត្រឡប់មកវិញរបស់ក្រុងក្មេងប្រុសទាំង១២នាក់ រួមនិងគ្រូបង្វឹកម្នាក់ ដែលបានបាត់ខ្លួននៅក្នុងរូបភ្នំ Tham Laung កាលពីថ្ងៃសៅរ៍ កន្លងទៅ។

យ៉ាងណាមិញ សម្រាប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំនេះ គឺជាថ្ងៃខួបកំណើតវ័យគម្រប់​ ៣៧ឆ្នាំ របស់ Chompoo Araya ។ នៅក្នុងនោះផងដែរ មានតារាមិត្តភិក្តជាច្រើនបានមកចូលរួម បាន​មក​ Surprise ខួប​កំណើត​ដល់​បន្ទប់គេង​ និងធ្វើឲ្យAraya មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
បំណងប្រាថ្នាតែមួយគត់របស់តារាស្រីរូបនេះ គឺ "សូម​ឲ្យ​ឆាប់​រក​ឃើញ​ប្អូនៗ​ទាំង​ ១៣”។ ព្រមជាមួយគ្នានោះផងដែរ ក៏មានប្រិយមិត្តជាច្រើនបានចូលមកខមិន និងបន់ស្រន់សូមឲ្យក្តីប្រាថ្នាមួយនេះក្លាយជាការពិត៕
ប្រភព៖ ​tvpoolonline