ភ្នំពេញ ៖ ក្រោយពីមានសារព័ត៏មានបានចុះផ្សាយ ពីម្ចាស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា Jolly BabyShop ជាស្រ្តីម្នាក់រងនូវការឈឺចាប់ពីសំណាក់គ្រូពេទ្យយ៉ាងខ្លាំង ដែលបណ្តោយក្មេងទើបនឹងកើតបានបួនថ្ងៃប៉ុណ្ណោះ សូម្បីតែពន្លឺថ្ងៃបែបណាក៏គាត់មិនទាន់ឃើញ តែបែរជាស្លាប់ដោយសារតែគ្រូពេទ្យមួយចំនួនដែលគ្មានវិជ្ជាជីវៈត្រឹមត្រូវ បណ្តោយកូនក្មេងដ៏គួរឲ្យស្រលាញ់ត្រូវព្រាត់ម្តាយ ម្តាយព្រាត់កូន ឪពុកព្រាត់កូន ជីដូន បងប្អូនព្រាត់មនុស្សម្នាក់ដ៏គួរឲ្យស្រលាញ់ទៅវិញ។ បើបញ្ហាទាំងនេះកើតលើគ្រួសាររបស់អ្នកវិញតើអ្នកនឹងគិតយ៉ាងណា? ពាក្យថាគ្រូពេទ្យ ឈ្មោះថាគ្រូពេទ្យ ជាឈ្មោះមួយដែលមនុស្សគ្រប់គ្នាតែងគោរពស្រលាញ់ មិនថាអ្នកមាន អ្នកក្រតែងតែទៅពឹងពាក់ ក្នុងការព្យាបាល តែបើមានគ្រូពេទ្យដែលមិនចេះទទួលខុសត្រូវ លើជីវិតមនុស្សផងនោះ តើមានឈ្មោះថាជាពេទ្យធ្វើអ្វី? ឬក៏ដើម្បីតែលុយមិនខ្វល់ពីអ្វីទាំងអស់ អ្នកណាចង់ស្លាប់ ចង់រស់ក៏មិនខ្វល់ សំខាន់ បើគឺបានលុយ។ ដូចលោកអ្នកបានឃើញរួចមកហើយថា មានសារព័ត៏មានជាច្រើនបានចុះផ្សាយពីមន្ទីរពេទ្យមួយកន្លែង ព្រោះតែមិនអើពើរជាមួយអ្នកជំងឺ ទើបក្រុមគ្រួសារមួយនេះ ជួបរឿងដែលនឹកស្មានមិនដល់បែបនេះ។ ទុក្ខសោក ក្តីវេទនា ដែលស្រ្តីរូបនេះបានជួប វាពិតធំធេងខ្លាំងណាស់ សម្រាប់ជីវិតជាមនុស្សស្រ្តីម្នាក់ ដែលមានឈ្មោះថាជាម្តាយគេនោះ។






























