នារីពីរនាក់កំពុងត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជា រិះគន់់យ៉ាងចាស់ដៃ ដោយនៅក្នុងវីដេអូឃ្លីបមួយនេះ នារីទាំងពីរនាក់នោះ បាននឹងកំពុងតែឈរថតរូប នៅក្នុងទីកន្លែងមួយដែលមានព្រះបដិមាជាច្រើនអង្គ ហើយក៏មានមនុស្សម្នាទៅទស្សនាយ៉ាងច្រើនកកុះករផងដែរ។ នៅក្នុងការរិះគន់នោះ មានគណនីហ្វេសប៊ុកមួយគាត់បានលើកឡើងថា "មិនមែនចង់ទេីស..ទេណា តែខ្ញុំយល់ថា ដូចមិនសូវសម ស្លៀកសំពត់ខ្លី ដេីរ ថត សេលហ្វី ឆិលចុះ! ឆិលឡេីង ! ទោយគូទ លិចកេីតៗ សំពត់ចង់គ្រប លេីព្រះកេស ព្រះពុទ្ធទៅហេីយ ពួកអ្នកយល់ពីតម្លៃ គោរពព្រះពុទ្ធរូបទេ មានចំនេះដឹងក្នុងខ្លួនទេ ? រូបព្រះពុទ្ធ គប្បីគង់នៅតែទីខ្ពស់ផុតក្បាល តែប៉ុណ្នោះ តែបេីចង់យកសាសនា យកព្រះពុទ្ធមកធ្វេីអជីវកម្ម អោយគេដេីរកាត់ លេីព្រះកេសទ្រង់ដោយមិនខ្លាចនរក ក៏ធ្វេីចុះ ..តែគួរហាម ពួកអ្នកស្រី លោកស្រីខ្លះ ស្លៀកខ្លី ៗខេីចលេីខេីចក្រោម ត្រូវហាមគប្បីកុំអោយចូលដេីរកាត់លេីព្រះអង្គផ្ដេសផ្ដាស។ ទៅកន្លែងធ្វេីបុណ្យ តែមិនយល់ពីរបៀបស្លៀកពាក់ អោយត្រូវនិងទីកន្លែង តេីនេះជាសួនផ្កា រឺ សួនបន្លែរ? កោតណាស់ យកព្រះពុទ្ធ មកធ្វេីសួន ដេីម្បីស្រូបចំណូល បេីធ្វេីចឹង ក៏គួរអោយមានភាពថ្លៃថ្នូរដល់ព្រះពុទ្ធសាសនាផង "។ ទន្ទឹមនឹងការបង្ហោះរូបដូចនោះ ក៏មានអ្នកចូលទៅខមិនថា "មិនត្រូវចូលទៅឈរថតចឹងទេលោកអើយ បើចង់ថត គួរថតពីចំងាយទៅបានហើយ (គួរមើលការរៀបចំប្រទេសជិតខាងផងទៅលោកអើយ កុំអោយគេថាបាន)"។ មានអ្នកខ្លះទៀតបានរៀបរាប់ថា "កំហុសអ្នកគ្រប់គ្រងនិងជាកំហុសបរិស័ទផ្ទាល់ តែវាគ្រាន់តែជាកំហុសអចេតនាមួយពេលប៉ុណ្ណោះ សូមមេត្តាទាំងអស់គ្នាយោគយល់ផង ផុសគាត់ចឹងវាជាចេតនាមើលងាយគាត់ហើយ ។ព្រះពុទ្ធសម្តែងរួចហើយ អ្នកដែលមិនដឹងគឺគ្មានទោសទេ ជួយណែនាំគាត់ដោយផ្ទាល់ទៅជាជាងការរិះគន់បែបសារធារណៈ"។









