កូនប្រុសច្បង របស់ លោកឧកញ៉ា ឌួង ឆាយ មានអាការៈធូរស្បើយហើយ ដោយគាត់គ្រាន់តែ...
កាលពីថ្ងៃម្សិលមិញ កូនប្រុស លោក ឧកញ៉ា ឌួង ឆាយ មានអាការៈ ក្តៅខ្លួនខ្លាំង ហើយហើមមុខមួយចំហៀងទៀត ត្រៀមហោះទៅពេទ្យ សឹង្ហបូរី ដើម្បីសង្រ្គោះ។ តែកាលពីប៉ុន្មានម៉ោងមុននេះ លោកក៏បានធ្វើការបង្ហោះសារ អមជាមួយរូបភាពកូនប្រុស ដែលមានទឹកមុខស្រស់ស្រាយ និងស្នាមញញឹម ដោយលោក ឧកញ៉ា ឌួង ឆាយ បានរៀបរាប់ថា "ជំរាបជូនដំណឹងពូមីងបងប្អូន, កូនប្រុសរបស់ខ្ញុំបានធូរស្បើយហើយនៅខណៈពេលនេះ, ដោយគេគ្រាន់តែមានបញ្ហាឡើងមេរោគក្នុងឆ្មេញណា ( Teeth Infection ) សូមអរគុណអ្នកទាំងអស់គ្នាដែលតែងតែជូនពរ និងបារម្ភអំពីសុខទុក្ខកូនប្រុសច្បងរបស់ខ្ញុំជាពិសេសស្រលាញ់រាប់អានក្រុមគ្រួសារខ្ញុំណា"។




















ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។