ខេត្តកណ្ដាល៖ ស្រ្តីវ័យក្មេងម្នាក់បានស្រែកទ្រហោរយំនិងបាននាំកូនតូចមកលោតទឹកសម្លាប់ខ្លួននៅស្ពានព្រែកសំរោង ដោយសារឈឺចិត្តនឹងប្ដីមានស្រីថ្មី តែត្រូវអ្នកធ្វើដំណើរតាមដងផ្លូវនិងសមត្ថកិច្ចនៅទីនោះជួយទាន់ ។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីល្ងាចថ្ងៃ ព្រហស្បតិ៍ ៤ រោច ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ត្រូវនឹងថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០១៨ នៅលើស្ពានសំរោងសង្កាត់-ក្រុង តាខ្មៅ ខេត្តកណ្តាល។




