មកស្តាប់មតិលោក វិល្លាម ករណីប៉ូលីសចរាចរណ៍២រូប ត្រូវបណ្តាញចេញពីក្របខណ្ឌ ដោយសារតែទារប្រាក់២០ដុល្លារ ពីជនបរទេស..
បន្ទាប់ពីមានមតិរិះគន់ពីមហាជនក៏ដូចជាអ្នកលេងបណ្តាញសង្គម Facebook ចែករំលែកតៗគ្នា កាលពីពេលកន្លងមក ពាក់ព័ន្ធទៅលើមន្ត្រីនគរបាលចរាចរណ៍២រូប ដែលបានទារប្រាក់ចំនួន២០ដុល្លារពីជនបរទេស ដែលបើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍ជាថ្នូរនឹងការមិនចាប់បញ្ជូនទៅការិយាល័យ បច្ចុប្បន្នការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ នៃស្នងការដ្នាននគបាលរាជធានីភ្នំពេញ បានចាត់វិធានការយ៉ាងតឹងរឹង ព្រមទាំងផ្អាកការងារជាបណ្តោះអាសន្ន ចំពោះមន្រ្តីទាំង២រូបនេះ ហើយបានកសាងសំណុំរឿង ស្នើសុំគោលការណ៍ពី នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញផងដែរ។






















ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។