ជនជាតិអាល្លឺម៉ង់ហួសចិត្ត នឹងប្រទេសកម្ពុជា​ ពេលខ្លះអ្នកបើកបរឆ្កួតៗតែម្តង តែមិនមែនមានន័យថា...(មានវីដេអូ)
-

នៅក្នុងឃ្លីបវីដេអូមួយ ដែលធ្វើឲ្យអ្នកទស្សនាហើយ​ ហួសចិត្តនិងម្ចាស់រថយន្តម៉ាក កាមរីឆ្លាម ហានបើកបំពានផ្លូវរថភ្លើងដែលកំពុងធ្វើដំណើរមក ទាំងដឹងថាផ្លូវមួយនេះគេបានបិទបែបនេះ។ កាលពីពេលកន្លងមកយើងក៏បានសង្កេតឃើញមានករណីរថយន្តនិងរថភ្លើងបុកគ្នា យ៉ាងសាហាវព្រៃផ្សៃ តែជាហេតុសំណាងល្អើហើយដែល មិនមានអ្នករងរបួសនោះ។ ពេលនេះ មានរថយន្តមួយគ្រឿងទៀតហើយ ដែលជិះបំពានដោយមិនខ្លាចគ្រោះថ្នាក់អ្វីសោះ ដោយវីដេអូមួយនេះត្រូវបានគេចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក ថតបានដោយជនជាតិអាល្លឺម៉ង់ម្នាក់ ឈ្មោះ​ Torsten Schubert ដោយនិយាយថា​ "​ នៅប្រទេសកម្ពុជា​ មាន​ពេលខ្លះអ្នកបើកបរគឺជាមនុស្សឆ្កួតតែម្ដង​ ខ្ញុំនិយាយនេះ មិនមែនមានន័យថា​អ្នកបើកបរទាំងអស់សុទ្ធតែឆ្កួតនោះទេ​....​ អ្នកអាចឃើញករណីដូចគ្នានេះនៅប្រទេសផ្សេងៗដែរ​ "​ ។ នេះបើយោងតាមគណនីហ្វេសប៊ុករបស់លោក Vannak Pheng។ លោកក៏បានបន្ថែមទៀតថា "ខ្ញុំមានអារម្មណ៍ថាខ្មាស់ជនបរទេសណាស់ដែលអ្នកបើកបរយើងមួយចំនួន​ឆ្កូតកែលែងឡើងបែបនេះ​ ។​ សន្តិសុខដាក់បារ៉ាស់​ហើយ​ នៅតែបំពានទាំងកម្រោលទៀត​ "។ ហេតុអ្វីក៏អ្នកបើកបររថយន្តឆ្លាមឈាមថោកបែបនេះ​ ?​

ប្រភព៖​ Vannak Pheng