លោកអភិបាលខណ្ឌច្បារអំពៅ បានប្រកាសថា នៅពេលខាងមុខនេះ និងមានគ្រោងស្ថាបនាផ្លូវបេតុងឆ្អឹងដែកមួយខ្សែ ចងដៃដល់ពលរដ្ឋរស់នៅក្នុងបុរីកំសាន្ត
ភ្នំពេញ ៖ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ បានប្រកាសថា នៅពេលខាងមុខនេះ អាជ្ញាធរខណ្ឌច្បារអំពៅ គ្រោងស្ថាបនាផ្លូវបេតុងឆ្អឹងដែកមួយខ្សែ ចងដៃដល់ពលរដ្ឋរស់នៅក្នុងបុរីកំសាន្ដ ដែលស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា។ ជាក់ស្ដែងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងបុរីកំសាន្ដ និងផ្សព្វផ្សាយអំពីគម្រោងអភិវឌ្ឍន៍ របស់រដ្ឋបាលខណ្ឌច្បារអំពៅ និងដើម្បីស្វែងយល់ ហើយក្ដាប់ឱ្យបានច្បាស់នូវតម្រូវការ និងដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។








ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។