ឪពុកម្ដាយគួរតែប្រុងប្រយ័ត្ន ! ទារកអាយុ៧ខែម្នាក់បិះនឹងត្រូវពិការភ្នែកដោយសារតែ…
ណារ៉ា
-

ប្រទេសថៃ ៖ សំរាប់ឪពុកម្តាយទាំងអស់គួរតែមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះទារក ព្រោះថាពួកគេអាចនឹងរងការយាយីពីសំណាក់ពពួកសត្វល្អិតផ្សេងដែលមានពិស។ ជាពិសេសនៅកន្លែងគេងរបស់ពួកគេ ឪពុកម្តាយគួរតែត្រួតពិនិត្យអោយបានច្បាស់ជៀសវាងការមានគ្រោះថ្នាក់ដល់កូនតូច។

ប្រភពពត៌មានថៃមួយបានចុះផ្សាយពីទារកដែលមានអាយុ៧ខែម្នាក់ បិះនឹងត្រូវពិការភ្នែកដោយសារតែសត្វម្រើមព្រះ។ បើតាមសម្តីរបស់ម្តាយទារកកំសត់នេះបានអោយដឹងថា ខណៈពេលដែលគាត់និងកូនប្រុស ដែលមានអាយុ៧ខែចូលទៅដេកនៅក្នុងបន្ទប់គេងពីរនាក់ គេងលក់បានបន្តិចគាត់ក៏បានលឺកូនរបស់ខ្លួនយ៉ាងខ្លាំង។ ដោយបែបនេះគាត់ក៏បានក្រោកបើកភ្លើង គាត់បានឃើញភ្នែកកូនរបស់គាតឡើងប៉ោង ហើយនៅគែមភ្នែករបស់គេមានទឹកពណ៌លឿង ឃើញបែបនេះគាត់ក៏បានលើកកូនចេញពីគ្រែហើយដកខ្នើយចេញស្រាប់តែឃើញសត្វម្រើមព្រះមួយយ៉ាងធំពណ៌ខ្មៅកំពុងតែរមូលក្រោមខ្នើយរបស់កូនគាត់។
ភ្លាមៗនោះគាត់ក៏បានយកកូនគាត់ទៅមន្ទីពេទ្យ ក្រោយពីគ្រូពេទ្យបានព្យាបាលអោយហើយ គាត់ក៏សុំអោយម្តាយទារកតាមដានមើលភ្នែករបស់កូនសិន មើលមានអ្វីមិនប្រក្រតីឆាប់យកមកមន្ទីពេទ្យម្តងទៀត។ គ្រូពេទ្យបានប្រាប់ទៀតថាសំណាងហើយដែលជាតិពិសរបស់សត្វនេះមិនចូលត្រូវភ្នែករបស់ទារកកុំអីនោះទារកនេះអាចនឹងត្រូវពិការ។ ឥឡូវនេះភ្នែករបស់ទារកនេះបានធូរស្រាលមកវិញហើយ ក្រោយពីត្រូវការហើមប៉ោងនៅគែមភ្នែកអស់ពេលជាងមួយសប្តាហ៍៕