ជនសង្ស័យដែលសម្លាប់នារីម៉ាស្សា នោះឥឡូវនេះត្រូវកម្លាំងសមត្ថកិច្ចខណ្ឌចំការមន សហការជាមួយកម្លាំងនគរបាលផ្សារដើមថ្កូវ ចាប់ខ្លួនបានហើយ
-

(ភ្នំពេញ)៖ ជនសង្ស័យ ដែលសម្លាប់នារីម៉ាស្សា នោះ ឥឡូវនេះ ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌចំការមន សហការជាមួយកម្លាំងនគរបាលផ្សារដើមថ្កូវ ចាប់ខ្លួនបានហើយ កាលវេលាម៉ោង១២ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

ករណីឃាតកម្មខាងលើនេះ បានកើតឡើងកាលវេលាម៉ោង៧ព្រឹកថ្ងៃអង្គារ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៣៦៥ ផ្លូវលេខ១៦៣ស្ថិតនៅ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
បើតាមលោកហ៊ាង ថារ៉េត អធិការរងខណ្ឌ បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ហុង សុខហេង អាយុ ៤១ឆ្នាំ ស្នាក់នៅកន្លែងម៉ាស្សា KS នៅផ្លូវ ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ជាបុគ្គលិកហាងម៉ាស្សាKS កាន់ផ្នែកស្ទីមសូណា៕
ឯស្រុកថាមិនបានទៅស្រុកទេពីព្រោះជនរងគ្រោះអត់មានលុយទេបានទិញ់របស់របរគ្រឿងអលង្ការអស់ចាំពីរបីថ្ងែទៀតមានលុយបានទៅលេងស្រុកហេីយពេលនោះជនរងគ្រោះក៍បានផ្ដាំផ្ញេីបងប្អូនឲ្យជួយមេីលថែរកូនគាត់ផងលុះមកដល់ថ្ងែទី១៧ ខែមេសា ឆ្នាំ២០១៨ប្រជាពលរដ្ឋដែលរស់នៅជិតផ្ទះរបស់ជនរងគ្រោះក៍មានការភ្ញាក់ផ្អើលថាស្រ្ដីជនរងគ្រោះបានស្លាប់ក្នុងផ្ទះជួលមួយកន្លែងដែលនៅជិតកន្លែងគាត់ធ្វេីការក៍ប្រជាពលរដ្ឋក៍បានទូរសព្ទ័ទៅប្រាប់សាច់ញ្ញាតិជនរងគ្រោះទេីបសាច់ញ្ញាតិបានទទួលដំណឹងក៍មកដល់ផ្ទះជួលដែលជនរងគ្រោះបានស្លាប់ ។ ប្រភព៖ ណុត