គេមកហើយ ! ថៃទទួលការ​ព្រមានពីរលកយក្សស៊ូណាមិ​នៅភាគខាងត្បូង​និងភាគខាងកេីតប្រទេស
Heang
-

(បាងកក)៖ នាយកដ្ឋានឧតុនិយមថៃ​បានព្រមានពីហានិភ័យដែលអាចកើតមានរលកយក្សស៊ូណាមិកេីតចេញពីការរញ្ជួយដីដ៏ធំមួយ​នៅប្រទេសហ្វីលីពីន​ ជាពិសេសនៅតំបន់ភាគខាងត្បូង និងភាគខាងកើតនៃតាមឈូងសមុទ្រថៃ។​នេះបេីយោងតាមការចេញផ្សាយដោយការសែត​ The Nation។

ស្ថិតនៅភាគខាងលិចនៃប្រទេសហ្វីលីពីនក្នុងសមុទ្រចិនខាងត្បូង ខ្សែបន្ទាត់ Fault Manila អាចនាំរលកយក្សស៊ូណាមិឆ្ពោះទៅភាគខាងត្បូងឆ្ពោះទៅហ្វីលីពីន និងចុះខ្សោយកម្លាំងមុនពេលមកដល់ថៃ ដោយអាចចូលទៅក្នុងឈូងសមុទ្រថៃ។ ចម្ងាយទៅឈូងសមុទ្រថៃ គឺប្រហែល ១​ ៣០០-១​ ៥០០គីឡូម៉ែត្រ ហើយពេលវេលាមកដល់នៃរលកយក្សស៊ូណាមិក្នុងប្រទេសថៃ អាចស្ថិតនៅចន្លោះពី ១ម៉ោងកន្លះទៅ ២ម៉ោង។​ តំបន់ឆ្នេរថៃ​ ដែលអាចរងផលប៉ះពាល់រួមមាន ខេត្តឈុនបុរី សាមុតប្រាកាន ត្រាត និងរ៉ាយ៉ង៕ ប្រភព៖ Fresh News