អតីតបេក្ខជននាយករដ្ឋមន្ត្រីថៃ លោក Pita Limjaroenrat បានឆ្លើយក្នុងបទសម្ភាសន៍ថាជម្លោះព្រំដែន កម្ពុជា-ថៃ វាជារឿងងាយសោះតែ ទាំងកងទ័ព និង រដ្ឋាភិបាលធ្វើឱ្យពិបាក...
Heang
-

អតីតបេក្ខជននាយករដ្ឋមន្ត្រីថៃ លោក Pita Limjaroenrat បានឆ្លើយក្នុងបទសម្ភាសន៍ថាជម្លោះព្រំដែន កម្ពុជា-ថៃ វាជារឿងងាយសោះតែ ទាំងកងទ័ព និង រដ្ឋាភិបាលធ្វើឱ្យពិបាក។

លោកឆ្ងល់រដ្ឋាភិបាលថៃ ហេតុអីមិនមានលទ្ធភាពនិយាយជាមួយខាងកងទ័ព? លោកបន្តថា ថៃកុំប្រើកម្លាំងទាហានប្រឆាំងកម្ពុជាឱ្យសោះ បើហ៊ានតែបំពានដោយប្រដាប់អាវុធ នោះវីវរហើយប្រទេសថៃ នឹងបាក់មុខនៅលើវេទិការអន្តរជាតិ ហើយបើថៃនិយាយជាមួយមិត្តបរទេស ប្រាកដណាស់នឹងលែងមានអ្នកជឿទុកចិត្តបានហើយ។

រដ្ឋាភិបាលថៃ ត្រូវដោះបញ្ហាប្រឈមខាង៖

១- សេដ្ឋកិច្ចមុនគេ

២- ការទូតជជែកទ្វេភាគីឬពហុភាគីក្នុងអាស៊ាន

៣- គ្រប់គ្រងខាងព័ត៌មាន

៤- កុំប្រើកម្លាំងយោធា

ប៉ុន្តែ មើលទៅហាក់ដូចជារដ្ឋាភិបាលមិនមានលទ្ធភាព គ្រប់គ្រងស្ថានការបាន។ លោកបានបន្តថា រឿងបិទបើកព្រំដែនខាងថៃ គឺខាងកងទ័ពជាអ្នកបិទ-បើក រីឯខាងកម្ពុជា គឺរដ្ឋាភិបាលជាអ្នកសម្រេច ដូច្នេះ រឿងនេះ វាហាក់ដូចជាចម្លែកជាងគេតែខាងថៃ(...)

[ស្រង់សម្តីរបស់លោក Pita Limjaroenrat ក្នុងបទសម្ភាសន៍មួយ ជាមួយ thaitv3]

ប្រភព Rithkiry Kang