ថ្មីទៀតហើយ! រដ្ឋមន្ត្រីការពារជាតិថៃ ប្រគល់សិទ្ធិឲ្យមេទ័ពភូមិភាគ២ អាចបិទប្រាសាទតាមាន់ធំ
សីហា
-

ថៃ៖ នៅព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ លោកភូមថាំ វេតឆាយ៉ាឆៃ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានប្រាប់អ្នកសារព័ត៌មានមុននឹងចូលប្រជុំគណ:រដ្ឋមន្ត្រីថៃថា លោកបានប្រគល់សិទ្ធិក្នុងការបិទប្រាសាទតាមាន់ធំឱ្យទៅមេបញ្ជាការភូមិភាគទី២ជាអ្នកសម្រេចហើយ ព្រោះកងទ័ពនៅជួរមុខជាអ្នកបានដឹងសភាពការណ៍ជាក់ស្ដែងជាង ហើយអាចប្រមាណលើកម្រិតនៃវិធានការតាមការសមស្រប។ ចំពោះផ្នែកសន្តិសុខរបស់ប្រជាជន លោកភូមថាំបានបញ្ជាក្រសួងមហាផ្ទៃឲ្យបង្កើនជម្រកសុវត្ថិភាពសម្រាប់ពលរដ្ឋនៅតាមព្រំដែន រីឯចំពោះសំណើបើកព្រំដែនពីខាងកម្ពុជាឲ្យភាគីថៃជាអ្នកបើកមុន លោកភូមថាំឆ្លើយថាអាចបើកបានលុះត្រាតែបើកដំណាលគ្នា មិនអាចភាគីណាជាអ្នកបើកមុននោះទេ៕ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានថៃ The Reporters នៅព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ។

គួរបញ្ជាក់ថា កម្ពុជាប្រកាសឈប់យកសុំណំរឿងប្រាសាទតាមន្តតូច ប្រាសាទតាមន្តធំ ប្រាសាទតាក្របី និងតំបន់មុំបី ទៅដាក់លើតុចរចាជាមួយភាគីថៃទៀតហើយ ពោលគឺនឹងរៀបចំឯកសារផ្លូវការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡេអេ ប្រទេសហូឡង់ផ្ទាល់តែម្ដង ដើម្បីកាត់សេចក្តីរកឈ្នះ-ចាញ់ ខណៈកម្ពុជាមិនចាញ់បោកល្បែងថ្ពឹនភ្នែករបស់ថៃនោះឡើយ ខណៈល្បិចដ៏ចាស់កំរិលរបស់ថៃនេះ កម្ពុជាបានស្ទង់ដឹងច្បាស់រួចអស់ទៅហើយ៕

ប្រាសាទតាមាន់ធំ គឺជាស្នាដៃដ៏ប្រណីតរបស់បុព្វបុរសខ្មែរយើង ដែលត្រូវបានសាសង់ឡើងនៅលើជម្រាលភ្នំ នៃជួរភ្នំដងរែក ប្ថ្រទេសកម្ពុជា ។​ ប្រាសាទតាមាន់ធំ មានទីតាំងស្ថិតនៅឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្ដរមានជ័យ ។