សុខ លីន កំពុងសង្គ្រោះបន្ទាន់ ក្នុងករណីចាប់ជម្រិត ស្វាមីម្ចាស់ប្រ៊េនល្បី Lakamo
សីហា
-

ដំណឹងបឋម! ស្វាមីម្ចាស់ផលិតផល Lakamo បានទទួលមរណៈភាពហើយ ដោយមានករណីចាប់ជម្រិត និងបានបា.ញ់សម្លា.ប់ ជនរងគ្រោះម្នាក់ ស្លាប់នៅក្នុងផ្ទះ ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ចំណែក ជនសង្ស័យ ក៏បានបា.ញ់សម្លា.ប់ ខ្លួនឯងតាមក្រោយ។ ហេតុការណ៍នេះ កើតឡើងកាលពីយប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។ ជនរងគ្រោះបាត់បង់ជីវិតមានឈ្មោះ ឈួរ ឈុនហួរ អគ្គនាយករង​ក្រុមហ៊ុន ព្រីមៀរ៍ ផាក។ បើតាមប្រភពបានបង្ហើបឱ្យដឹងថា មានជនរងគ្រោះជាបុគ្គលល្បីក្នុងបណ្ដាញសង្គម Tik Tok ម្នាក់​​ឈ្មោះ សុខ លីន ភ័យពេកលោតចុះទៅជុងរបងដែកបណ្ដាលឱ្យរបួសក្រោមចង្ការ បច្ចុប្បន្នបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាលម៉ែត្រ។

ភ្នំពេញ ៖ នៅវេលាម៉ោង 07:30 នាទីថ្ងៃទី 11 ខែមេសា ឆ្នាំ 2024 កម្លាំងអ.ហខណ្ឌជ្រោយចង្វារ បានសហការជាមួយកម្លាំងជំនាញនិងកងអន្តរាគមន៏អ.ហ.រាជធានី បានបើកប្រតិបត្តិការបង្ក្រាបជនចាប់ជម្រិត(ថៅកែផលិតផលអនឡាញ) នៅចំណុចផ្ទះវីឡា165 ក្នុងបុរីជីបម៉ុងផ្លូវជាតិលេខ 6 ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ជនដៃដល់មិនស្គាល់អត្តសញ្ញាណ បានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង (មុនចូលប្រតិបត្តិការ)។

នៅក្នុងវីឡានេះមានជនរងគ្រោះចំនួន 12 នាក់ (អ្នកបម្រើនិងក្រុមការងារលក់ផលិតផលអនឡាញ) ។

ជនរងគ្រោះម្នាក់(ត្រូវជាប្ដី)ត្រូវជនដៃដល់បាញ់សម្លាប់ កាលពីវេលាម៉ោង 22:00 នាទី ថ្ងៃទី 10 ខែមេសា ឆ្នាំ 2024។

ជនរងគ្រោះ ចំនួន 01 នាក់ ភេទស្រីរងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ ។

បច្ចុប្បន្ន នៅកន្លែងកើតហេតុរង់ចាំក្រុមជំនាញកុសលវិច្ឆ័យ ៕