OPPO Reno11 Series 5G អ្នកជំនាញ Portrait ជំនាន់ថ្មី ត្រៀមបង្ហាញខ្លួនជាផ្លូវការក្នុងពេលឆាប់ៗនេះ
សីហា
-

ថ្មីៗនេះ OPPO លើទីផ្សារអន្តរជាតិដូចជា ចិន ម៉ាឡេស៊ី ថៃ វៀតណាម បានបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី OPPO Reno11 Series 5G ជាផ្លូវការដែលផ្តល់ជូនភាពលេចធ្លោគ្រប់ចំណុចទាំងការថតរូប កម្លាំងម៉ាស៊ីន ប្រព័ន្ធប្រតិបត្តិការ និងការឌីហ្សាញខុសពីជំនាន់មុនៗ។ ក្នុងនោះអ្នកប្រើប្រាស់ និងអ្នកគាំទ្រ OPPO ជាច្រើនឆ្ងល់ថា តើស្មាតហ្វូននេះនឹងមកដល់កម្ពុជាជាផ្លូវការក្នុងពេលណា? តើវានឹងមានអ្វីដែលថ្មីសម្រាប់ជំនាន់ថ្មីនេះ?

សម្រាប់ OPPO Reno11 បានផ្តល់នូវបទពិសោធថ្មីថតរូបកាន់តែអស្ចារ្យជាងមុនថែមមួយកម្រិតទៀត ដែលលើកនេះកាមេរ៉ាទាំងមុខនិងក្រោយរបស់វាអាចថតវីដេអូបានច្បាស់កម្រិត 4K ជាមួយនឹងការទប់លំនឹងបានយ៉ាងល្អ។ លើសពីនេះសូម្បីតែកាមេរ៉ាមេគឺប្រើនូវលេន YLT 600 ដែលជាសេនស័រកាមេរ៉ាជំនាន់ចុងក្រោយបង្អស់ និងមានតែមួយគត់និងដំបូងគេបង្អស់ដែលបំពាក់នៅលើទូរស័ព្ទស្មាតហ្វូននាពេលបច្ចុប្បន្ន។ បន្ថែមពីនេះ OPPO បានបន្ថែមនូវបច្ចេកវិទ្យា AI ជំនួយក្នុងការថតរូប ដែលធ្វើឲ្យរូបភាព Portrait កាន់តែលេចធ្លោហាក់បីដូចជាថតនៅក្នុងស្ទូឌីយោអ៊ីចឹង។

OPPO Reno11 Series 5G ជំនាន់ក្រោយនេះឃើញថាវាកាន់ផ្តល់ជូននូវភាពប្រណីតក្នុងការឌីហ្សាញ ដែលទាញយកធម្មជាតិមកធ្វើជាការបំផុសគំនិតបានយ៉ាងស្រស់ស្អាត និងស៊ីវិល័យជាងមុនថែមមួយកម្រិតទៀត ដែលលើកនេះមានផ្តល់ជូននូវច្រើនម៉ូដែល និងច្រើនពណ៌សម្រាប់ជ្រើសរើសតាមស្ទាយរបស់លោកអ្នក។

អ្វីដែលពិសេស OPPO Reno11 Series 5G ត្រូវបានដំឡើងស្រាប់ជាមួយ ColorOS 14 ដោយផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 14 ដែលផ្តល់ឲ្យអ្នកប្រើប្រាស់នូវបទពិសោធស្មាតហ្វូន AI ដ៏អស្ចារ្យជាមួយមុខងារវៃឆ្លាតជាច្រើនមិនថា កាត់រូបភាពវៃឆ្លាត ឃ្លំាងឯកសារដ៏វៃឆ្លាត ការតភ្ជាប់ទៅឧបករណ៍ផ្សេងៗយ៉ាងងាយស្រួល មុខងារបញ្ជាគ្រឿងអេឡិចត្រូចនិចក្នុងផ្ទះ។ល។

កុំភ្លេចរង់ចាំទទួលយកបទពិសោធដ៏ថ្មីស្រឡាងពី OPPO Reno11 Series 5G ជំនាន់ថ្មីនឹងមកដល់ក្នុងពេលឆាប់ៗនេះ ដែលមានលក្ខណៈពិសេសៗ មុខងារថតរូបភាពកម្រិតខ្ពស់បែបអាជីពស័ក្កសមបំផុតក្នុងឆ្នាំ2024 នេះ៕