ក្រុមហ៊ុន សាមសុងកំពុងស្វែងរកនិស្សិតឆ្នើមដើម្បីបង្ហាញទេពកោសល្យដ៏អស្ចារ្យក្នុងកម្មវិធី Galaxy Campus Friends
សីហា
-

(ភ្នំពេញ) ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២៤៖ ក្រុមហ៊ុនអេឡិចត្រូនិកសាមសុង ប្រចាំប្រទេសកម្ពុជា បានរៀបចំកម្មវិធី Galaxy Campus Friends នៅសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ជាមួយនឹងការតាំងបង្ហាញមុខងារបច្ចេកវិទ្យា Galaxy AI ថ្មីៗបំពាក់លើកំពូលស្មាតហ្វូន Galaxy S24 Series ចាប់ពីថ្ងៃទី 7 កុម្ភ: ដល់ថ្ងៃទី 7 ខែ មីនា ឆ្នាំ 2024 នេះ!

កម្មវិធី Galaxy Campus Friends នេះ ក៏នឹងមានការអញ្ជើញចូលរួមពីអ្នកតំណាងទូរស័ព្ទដៃរបស់សាមសុង គឺ កញ្ញា ស៊ីន យូប៊ីន ដែលនឹងធ្វើការចែករំលែកបទពិសោធន៍ដ៏អស្ចារ្យអំពីការអភិវឌ្ឍខ្លួនឯង និងការប្រឈមនឹងបញ្ហាឱ្យទទួលបានជោគជ័យ ក្នុងគោលបំណងលើកទឹកចិត្ត និងជម្រុញឱ្យនិស្សិតបើកចំហ និងយកឈ្នះលើបញ្ហាប្រឈមរបស់ពួកគេ។

ជាពិសេស នឹងមានការធ្វើបទបង្ហាញអំពីគន្លឹះសំខាន់ខ្លះៗនៃការប្រើប្រាស់មុខងារ AI បំពាក់លើកំពូលស្មាតហ្វូន Galaxy S24 Series ដែលជួយសម្រួលដល់ការសិក្សាស្រាវជ្រាវរបស់និស្សិតឱ្យកាន់តែមានប្រសិទ្ធភាព និងងាយស្រួលដូចជា៖

1. Circle to Search with Google៖ ផ្ដល់ភាពងាយស្រួលដល់និស្សិតក្នុងការសិក្សាស្រាវជ្រាវរកទិន្នន័យបន្ថែមបានយ៉ាងរហ័ស

2. Note/Writing Assist៖ និស្សិតអាចកែសម្រួលអក្សរសរសេរដោយដៃទៅជាអក្សរពុម្ព និងអាចកែសម្រួលលើអត្ថបទបានយ៉ាងងាយស្រួល និងកាន់តែរហ័សជាមួយប៊ិក S Pen ដែលជាជំនួយការដ៏ពិសេស

3. Recording Assist៖ អាចថតសំឡេង ហើយលោតចេញជាអក្សរដោយគ្រាន់តែប្រើប្រាស់មុខងារ Transcript Assist

អ្វីដែលកាន់តែពិសេសពីកម្មវិធី Galaxy Campus Friend គឺសិស្សនិស្សិតអាចចូលរួមប្រកួតប្រជែង ដោយគ្រាន់តែបង្កើតវីដេអូខ្លីៗបង្ហាញពីភាពច្នៃប្រឌិតរបស់ខ្លួនដើម្បីមានឱកាសក្លាយជាតំណាងផលិតផលក្រុមហ៊ុន សាមសុង (Samsung Ambassador) និងអាចក្លាយជាបុគ្គលិករបស់ក្រុមហ៊ុន សាមសុង ថែមទៀតផង ហើយនេះគឺជាការលើកទឹកចិត្តដ៏រំភើបអស្ចារ្យបំផុតដល់និស្សិតកម្ពុជាយើង។

សូមបញ្ជាក់ថា គោលបំណងដ៏សំខាន់នៃកម្មវិធី Galaxy Campus Friend ពីសាមសុង គឺដើម្បីពង្រឹងជំនាញ និងជួយសម្រួលដល់ការសិក្សាស្រាវជ្រាវសម្រាប់និស្សិតនៅកម្ពុជាឱ្យកាន់តែរីកចម្រើនឆាប់រហ័សឆ្ពោះទៅមុខ ពិសេស ការផ្ដល់ឱកាសការងារថ្មីៗជាច្រើនដល់និស្សិតនាពេលអនាគតថែមទៀតផង។

ក្រុមហ៊ុនសាមសុងក៏បានបញ្ជាក់ទៀតថានឹងពង្រីកកម្មវិធីនេះទៅសាលាផ្សេងៗឱ្យបានច្រើននាពេលអនាគត។