តារាកំប្លែងពាក់មី តំណាងក្រុមហ៊ុនមួយរៀបចំកម្មវិធីសប្បុរសធម៌ជួយដល់ អង្គការ «ផ្ទះបាយកុមារ» ដែលកំពុងត្រូវការជំនួយទ្រទ្រង់កុមារក្រីក្រ
សីហា
-

ភ្នំពេញ៖ ដើម្បីចូលរួមចំណែកកម្មវិធីសប្បុរសធម៌ដល់សង្គមជាតិ ក្រុមហ៊ុនឯកជន «ហ្វាហ្វា​ 138​ »នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ បានរៀបចំម្មវិធីសប្បុរសធម៌ ដោយធ្វើការចែកជូននូវអំណោយដល់អង្គការ «ផ្ទះបាយកុមារ» ដែលជាអង្គការមួយនេះតែងតែផ្តល់ក្តីស្រឡាញ់ដល់កុមារអនាថា ជីវភាពខ្វះខាត គ្មានទីជំរក។

ក្នុងកម្មវិធីសម្បុរសធម៌នេះ ក្រុមហ៊ុនបានផ្តល់អំណោយដែលជាតំរូវការរបស់ ផ្ទះបាយកុមារដែលមាន៖ អង្ករ១តោន, មី៨០កេស ,ត្រីខកំប៉ុង១៥ឡូ, និងទឹកស៊ីអ៊ីវ១៥ឡូ ,ជូនដល់មណ្ឌល ថែមទាំងនាំយកថវិការជូនលោកគ្រូអ្នក គ្រូសរុប២៤នាក់ ដោយក្នុងម្នាក់១០ម៉ឺនរៀល។ ចំណែកឯកុមារទាំងអស់១៥០នាក់ ក្នុងម្នាក់ជូនកាតាបសិក្សា១ និងសំភារៈសិក្សា១ចំនួន ។

តំណាងក្រុមហ៊ុន «ហ្វាហ្វា138​ »បានលើកឡើងថា៖ « ខ្ញុំមានអារម្មណ៍ថា រំភើបរីករាយដោយបានចូលរួមចំណែកបន្តិចបន្តួចក្នុងការងារសង្គម ឃើញលោកគ្រូ អ្នកគ្រូមួយថ្ងៃៗរវល់ហត់នឿយ ដាំស្លរៀបចាំផ្គត់ផ្គង់កុមារទាំងបីពេល ដែលសរុបទៅដល់២៥០នាក់ឯណោះ ហើយលោកប្រធានមណ្ឌលខិតខំស្វះស្វែងរិះរកជំនួយដើម្បីទ្រទ្រង់មណ្ឌល ពិតជាកោតសរសើរដល់ពួកគាត់ដែលមានភាពលះបង់ខ្ពស់ដើម្បីការងារសង្គម ដែលកុមារទាំងនោះគ្មានជាប់សាច់ញាតិអ្វីជាមួយពួកគាត់សូម្បី១នាក់។»

សូមបញ្ចាក់ថា នេះជាលើកទី១របស់ក្រុមហ៊ុន ដែលបានបង្កើតកម្មវិធីសប្បុរសធម៌នេះ ក្នុងនាមលោក ពាក់មីជាអ្នកតំណាង លោកនឹងខិតខំប្រឹងប្រែងបន្ថែមទៀត ស្នើដល់ថ្នាក់លើក្រុមហ៊ុនបន្តធ្វើកម្មវិធីសប្បុរសធម៌នេះកាន់តែច្រើនជាមួយអង្គភាព មណ្ឌល ឬសហគមន៍ផ្សេងៗដែលមានកង្វះខាត និងត្រូវការជំនួយ៕ ដោយ​ ៖​ ជីម ភារ៉ា