ឃាត់ខ្លួនក្រុមក្មេងទំនើងមួយក្រុម បង្កហិង្សាដោយចេតនា
Sokli
-

រាជធានីភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ នៅវេលាម៉ោង១២និង៤០នាទីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ទកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ក្នុងចំណោមបក្ខពួកចំនួន១០នាក់ ដែលមានរហ័សនាមក្រុមឈ្មោះ “NY3” ពាក់ព័ន្ធករណីអំពើហិង្សាដោយចេតនា ដែលបានយកកាំបិតបុ័ងតោ កាប់ឱ្យរងរបួសធ្ងន់ និងខូចខាតទ្រព្យសម្បត្តិ ជាម៉ូតូ) ។

ករណីអំពើហិង្សាដោយចេតនានេះកើតឡើងកាលពីវេលាម៉ោង២៣ : ៣០នាទី ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ នៅចំណុចក្រោយសាលាបឋមសិក្សាពញាក្រែក ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។

ជនសង្ស័យចំនួន០៧នាក់ រួមមាន ៖

១. ឈ្មោះ សុខ ហ៊ុនណារិទ្ធ ហៅក្រៅ ដេមបូ ភេទប្រុស មុខរបរមិនពិតប្រាកដ ផ្ទះលេខJ៣ ផ្លូវKJ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ ។

២. ឈ្មោះ សុខ លឿនឧត្ដម ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ ។

៣. ឈ្មោះ រ៉េត សិរីវឌ្ឍនៈ ហៅក្រៅហុង ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌប្ញស្សីកែវ។

៤. ឈ្មោះ ម៉ើ សារីហ្វីន ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ។

៥. ឈ្មោះ សយ គីមស្រ៊ុន ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខN០១ ផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ។

៦. ឈ្មោះ ឃុន មេនឋានៈ ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៥៦ខេ ផ្លូវ៤អា ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ។

និង៧. ឈ្មោះ ចាន់ លីហេង ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ០៧៧ ផ្លូវលេខ៣ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ។

វត្ថុតាងដកហូតបាន រួមមាន ៖

- កាំបិតបុ័ងតោ ចំនួន០១ដើម

- ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GJ-8460

- ម៉ូតូម៉ាកហុងដា scoopy ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IW-3073

- ម៉ូតូម៉ាក scoopy ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1JQ-7363

និងខូចខាតម៉ូតូ០១គ្រឿង ផ្នែកកុងទ័រ ដាច់ផ្លាកលេខ និងបែកម៉ាស៊ីន។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕