កិច្ចសហការលើកដំបូងរវាងឡានស៊េរីទំនើប Tank 300 និង Find N3 Series
សីហា
-

កាលពីរសៀលថ្ងៃទី19 ខែវិច្ឆិកា ឆ្នាំ2023 ក្រុមហ៊ុនផលិតស្មាតហ្វូន OPPO ពិតជាមានសេចក្តីសោមនស្ស និងរំភើបយ៉ាងក្រៃលៃ ដែលបានរៀបចំកិច្ចសហការគ្នាជាមួយនឹងក្រុមហ៊ុន Great Wall Motor (GWM Cambodia) ដែលនឹងផ្តល់ជូននូវបទពិសោធគួរឲ្យចងចាំតាមរយៈការរៀបចំកម្មវិធីពិសេសមួយសម្រាប់អតិថិជន OPPO Find N3 Series និង GWM Tank 300 ដែលកម្មវិធីនេះធ្វើឡើងនៅ Showroom GWM Cambodia ។

រថយន្ត GWM Tank 300 ជាប្រភេទរថយន្ត Off-Road និង On-Road SUV លំដាប់ខ្ពស់ ដែលមកជាមួយនឹងការរចនាបែប Luxury យ៉ាងលេចធ្លោ បង្ហាញនូវឧត្តមភាព និងអំណាចនៅលើដងផ្លូវ ព្រមទាំងផ្តល់ជូនឲ្យអតិថិជននូវសុវិត្ថភាព បទពិសោធថ្មី ការច្នៃប្រឌិតខ្ពស់ បច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់ជាមួយនឹងកម្លាំងម៉ាស៊ីនដ៏ខ្លាំង ប្រព័ន្ធបូមកម្រិតខ្ពស់ និងជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ប្រជានជនកម្ពុជាដែលកំពុងស្វែងរករថយន្តដែលមានគុណភាពខ្ពស់ និងអាចទុកចិត្តបាន។

OPPO Find N3 បទពិសោធអេក្រង់បត់អស្ចារ្យជាងគេ បំពាក់ជាមួយប្រព័ន្ធកាមេរ៉ាកំពូល 3 គ្រាប់ដែលសហការផលិតជាមួយក្រុមហ៊ុនកាមេរ៉ាដ៏ល្បី Hasselblad។ រចនាបថប្រណីតប្លែកពីគេទាំងពេលបត់ចូល និងបើកចេញសុទ្ធតែផ្តល់នូវផាសុកភាពខ្ពស់បំផុតសម្រាប់ការប្រើប្រាស់ជាមួយកម្រាស់ដ៏ស្តើង និងទម្ងន់ស្រាលបំផុតនៃទូរស័ព្ទបត់ ព្រមទាំងផ្តល់នូវផលិតភាពការងារកាន់តែស្រួល កាន់តែប្រសើរជាមួយទម្រង់ប្រើបែបកុំព្យូទ័រយួរដៃជាមួយមុខងារ FlexForm Mode។ រឹតតែពិសេសវាជាស្មាតហ្វូនអេក្រង់បត់តែមួយគត់ដែលសាកលឿនជាងគេ និងប្រើបានយូរជាងគេជាមួយបច្ចេកវិទ្យាសាកថ្មលឿន 67W SUPERVOOC និងមានថាមពលថ្មធំ 4805mAh។

OPPO Find N3 Flip ស្មាតហ្វូនអធិរាជអេក្រង់បត់ដែលស័ក្កិសមបំផុតសម្រាប់មិត្តៗនារី ក្នុងការបង្កើនសមត្ថភាពស្មាតហ្វូនបត់បានឲ្យកាន់តែប្រសើរដោយនាំមកជាមួយនូវប្រព័ន្ធកាមេរ៉ាថ្នាក់កំពូល 3 គ្រាប់ដែលសហការផលិតដោយ Hasselblad។ អេក្រង់បញ្ឈរខាងក្រៅដ៏វៃឆ្លាត ដែលផ្តល់នូវបទពិសោធបើកបិទប្រកបដោយភាពត្រឹមត្រូវ ព្រមទាំងជាស្មាតហ្វូនខ្នាតតូចដែលសាកលឿន និងកាន់ថ្មបានយូរជាងគេ។

គួរបញ្ជាក់ថា OPPO Find N3 Series ទាំងពីរម៉ូដែលបានផ្តល់ជូនលោកអ្នកនូវបទពិសោធក្នុងការបត់ដ៏ល្អបំផុត ដោយបំពាក់នូវគន្លាក់បត់ជំនាន់ទី3 ដ៏រឹងមាំតាមស្តង់ដា TÜV Rheinland ដោយអាចបត់រហូតដល់ 1 លានដងដោយគ្មានបញ្ហា៕