កម្មវិធីប្រកួតថតរូប OPPO x SPPC ទទួលបានភាពជោគជ័យខ្លាំងលើសពីការរំពឹងទុក !
សីហា
-

OPPO បានចាប់ដៃជាមួយក្រុមថតរូបស្មាតហ្វូន SPPC បង្កើតនូវការប្រកួតថតរូបស្មាតហ្វូនខ្នាតធំក្នុងប្រទេសកម្ពុជារយះពេល៥សប្ដាហ៍ជាមួយ៥ប្រធានបទផ្សេងគ្នា ដែលមានអ្នកចូលរួមសរុបជាង៥០០នាក់ ជាមួយទឹកដៃថតរូបលក្ខណះអាជីព និង ទទួលបានការសរសើរជាខ្លាំងពី LUN និង បណ្ដាសិស្សច្បងខាងវិស័យថតរូបផងដែរ។ គួរបញ្ជាក់ផងដែរថា កាលពីរសៀលថ្ងៃទី18 ខែវិច្ឆិកា ឆ្នាំ2023 ក្រុមហ៊ុនទូរស័ព្ទដៃ OPPO បានប្រកាសផ្តល់ពានរង្វាន់ក្នុងកម្មវិធី OPPO x Smartphone Photography Cambodia ដល់អ្នកប្រកួតថតរូបលើទូរស័ព្ទដៃ ដែលមានទឹកដៃល្អ មានទេពកោសល្យខ្ពស់ និងមានភាពច្នៃប្រឌិតខ្ពស់ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដែលកម្មវិធីនេះបានធ្វើឡើងនៅ OPPO Flagship Store ក្នុងផ្សារទំនើប AEON Mall Phnom Penh ជាន់ទី1 ។

តួយ៉ាង នេះគឺជាលើកទី1 ដែលក្រុមហ៊ុនស្មាតហ្វូន OPPO ធ្វើការសហការជាមួយលោក សេង លន់ ស្ថាបនិកនៃ Smartphone Photography Cambodia ប្រកបដោយភាពជោគជ័យយ៉ាងខ្លាំង បន្ទាប់ពីបានឆ្លងកាត់អស់រយៈពេល 5 សប្តាហ៍ក្រោមប្រធានបទខុសៗពីគ្នា។

សម្រាប់ OPPO x SPPC បានរៀបចំឡើងក្នុងគោលបំណងដើម្បីលើស្ទួយវិស័យថតរូបតាមរយៈទូរស័ព្ទដៃ និងជាការលើកទឹកចិត្តបំផុសគំនិតដល់អ្នកនិយមចូលចិត្តថតរូបឲ្យកាន់តែការមានចាប់អារម្មណ៍។ ក្នុងនោះក៏សង្កេតឃើញថា បេក្ខជនជាច្រើនដែលបានចូលរួមក្នុងកម្មវិធីនេះ ពិតជាបានខិតខំប្រឹងប្រែងប្រកួតយ៉ាងស្វិតស្វាញ និងយកចិត្តទុកដាក់ខ្លាំងក្នុងការផ្តិតយករូបភាពស្អាតៗប្រកបដោយភាពទាក់ទាញរៀងៗខ្លួនទៅតាមវិញ្ញាសាដែលកម្មវិធីបានចែងតាមសប្តាហ៍នីមួយៗ។

គួរបញ្ជាក់ផងដែរថាសម្រាប់រង្វាន់សម្រាប់ជ័យលាភីទាំង 5 រូបបានទទួល៖

- ជ័យលាភីលេខ1: ទូរស័ព្ទដៃ OPPO Reno10 5G មួយគ្រឿង ជាមួយនឹងវិញ្ញាបនបត្រ 1 សន្លឹក។

- ជ័យលាភីលេខ2: OPPO Pad Air មួយគ្រឿង ជាមួយនឹងវិញ្ញាបនបត្រ 1 សន្លឹក។

- ជ័យលាភីលេខ3: កាសឥតខ្សែ Enco Air3 មួយគ្រឿង ជាមួយនឹងវិញ្ញាបនបត្រ 1 សន្លឹក។

- ជ័យលាភីលេខ4 និង លេខ5: កាសឥតខ្សែ Enco Buds 2 មួយគ្រឿង។

- ជ័យលាភីលេខ6 ដល់ លេខ15: ទទួលបានរង្វាន់លើកទឹកចិត្តម្នាក់មួយផងដែរ។

សូមអបអរសាទរដល់ជ័យលាភីចំនួន 3 រូប ដែលទទួលបានជ័យជម្នះពីកម្មវិធី ៖

-ចំណាត់ថ្នាក់លេខ 1 បានទៅលើបេក្ខជនឈ្មោះ ភឿន ឡាសា

-ចំណាត់ថ្នាក់លេខ 2 បានទៅលើបេក្ខជនឈ្មោះ ប៊ី សម្បត្តិ

-ចំណាត់ថ្នាក់លេខ 3 បានទៅលើបេក្ខជនឈ្មោះ ឆែម ផែន

- ជ័យលាភីលេខ 4 បានទៅលើបេក្ខជនឈ្មោះ គុជ ពិសិដ្ឋ និងជ័យលាភីលេខ 5 បានទៅលើបេក្ខជនឈ្មោះ ធឿន រតនា ៕