កំសត់ណាស់ ! ក្រោយលោកយាយជាទីស្រឡាញ់ទទួលមរណភាព ស្រីនា បានបង្ហោះសារក្រៀមក្រំបែបនេះថា
ភ្នំពេញ៖ ជឿជាក់ថាពុកម៉ែបងប្អូនជាច្រើនពិតជាបានស្គាល់ហើយថា Influencer នារីដែលកំពុងតែ ទទួលការគាំទ្រខ្លាំងពី សំណាក់មហាជន មិនថា ក្មេងឬចាស់ សុទ្ធតែស្រលាញ់និងចូលចិត្ត លក្ខណៈសម្បត្តិព្រមទាំងចរិតរបស់រូបនាងនោះគឺ កញ្ញា ជា ស្រីនា ដែលត្រូវគេស្គាល់ច្បាស់ជា កូនស្រីច្បងរបស់ម្ចាស់ហាង ប្រណីតនារី។
យ៉ាងណាមិញនៅក្នុងខណៈពេលនេះ ស្រីនា កំពុងតែមានទុក្ខជាទម្ងន់ដោយសារតែលោកយាយជាទ្រីស្រឡាញ់របស់នាង បានទទួលមរណៈភាពហើយ ហេតុដូច្នេះហើយទើបធ្វើអោយInfluencer វ័យក្មេងរូបនេះមានការសោកស្តាយនិងឈឺចាប់ជាពន់ពេកបន្ទាប់ពីបាត់បង់មនុស្សជាទីស្រឡាញ់ទៅដោយលែងមានថ្ងៃត្រឡប់ ។
ហើយនៅកាលពីពេលថ្មីៗនេះគេបានឃើញ ស្រីនា បង្ហោះរូបថតកាន់ទុក្ខលោកយាយ រួចភ្ជាប់មកជាមួយនិងសារយ៉ាងកំសត់ដូច្នេះថា ៖ «ជីវិតមិនទៀង មានជួបប្រាកដជាមានបែក សូមស្តាយស្រណោះពេលវេលាដែលអ្នកមាននិងធ្វើអំពើល្អឱ្យបានច្រើន » ៕











ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។