អបអសាទរដល់ក្រុមហ៊ុន Watch Empire ដែលទទួលបានសិទ្ធិចែកចាយផ្ដាច់មុខនូវម៉ាកនាឡិកាដៃល្បីៗចំនួន ៨ ម៉ាកបន្ថែមចូលមកកាន់ក្រុមហ៊ុនរបស់ខ្លួន
សីហា
-

ដូចដែលអ្នកទាំងអស់គ្នាបានជ្រាបរួចមកហើយថា ក្រុមហ៊ុន Watch Empire គឺជាក្រុមហ៊ុនដែលនាំចូលផ្ដាច់មុខនូវម៉ាកនាឡិកាដៃធំជាងគេនិងច្រើនម៉ាកជាងគេចូលមកកាន់ទីផ្សារប្រទេសកម្ពុជា។ ពីមួយថ្ងៃទៅមួយថ្ងៃ Watch Empire បានវិវត្តខ្លួនកាន់តែឆ្ងាយ ដោយបន្តនាំយកនូវម៉ាកនាឡិកាដៃល្បីៗនិងមានគុណភាពខ្ពស់ចូលមកកាន់ក្រុមហ៊ុនរបស់ខ្លួនជាបន្តបន្ទាប់។

ដោយឡែកកាលពីប៉ុន្មានថ្ងៃមុននេះឃើញថា Watch Empire បាននិងកំពុងបោះជំហ៊ានដ៏វែងឆ្ងាយមួយទៀត ដោយក្រុមហ៊ុននិងធ្វើការចុះអត្ថលេខាក្នុងកិច្ចសហប្រត្តបត្តិការទទួលបានសិទ្ធិនាំចូលនូវម៉ាកនាឡិកាដៃផ្ដាច់មុខមួយក្រុមបន្ថែមទៀតពីក្រុមហ៊ុន Singapore ដែលមានឈ្មោះថា Norbreeze Group ដែលនៅក្នុងនោះមានរហូតដល់ ៨ ម៉ាកល្បីៗដូចជា៖ Tommy Hilfiger, Lacoste, Olivia Burton, Calvin Klein, Coach, Hugo Boss, MVMT និងម៉ាក Daniel Willington។

នៅក្នុងនោះផងដែរ លោក Dat Ngouyen ដែលជាអគ្គនាយកក្រុមហ៊ុន Norbreeze Group Pte Ltd បានមានមតិនៅក្នុងពិធីចុះហត្ថលេខានោះថា (លោកពិតជាមានសេចក្ដីសោមនសជាខ្លាំងដែលបានមកសហការជាមួយដៃគូរបស់ខ្លួនក្នុងប្រទេសកម្ពុជា ហើយលោកបានបន្ថែមទៀតថា លោកពិតជាជឿជាក់យ៉ាងខ្លាំងទៅលើដៃគូររបស់ខ្លួន ដោយផ្អែកទៅលើសមិត្តផលការងារ យុត្តសាស្ត្រទីផ្សារ ដែលធ្លាប់រួមការងារជាមួយគ្នាកន្លងមក)។ ទាំងនេះហើយដែលធ្វើអោយក្រុមហ៊ុន Singapore មួយនេះមិនរារែកចិត្តក្នុងការប្រគល់ម៉ាកទាំងនេះមកអោយ Watch Empire ។

ដូច្នេះចាប់ពីពេលនេះតទៅក្រុមហ៊ុន Watch Empire និងមានការដាក់បញ្ចូលម៉ាកទាំង 8 នេះចូលទៅកាន់ទីតាំងលក់របស់ខ្លួនជាផ្លូវការ។ សម្រាប់បងប្អូនដែលនិយមចូលចិត្តនូវម៉ាកនាឡិកាដៃទាំង ៨ ខាងលើនេះ បងប្អូនអាចបញ្ជាទិញនៅទីតាំងលក់ផ្ទាល់ឬបញ្ជាទិញបាន online នៅលើ Page ផ្លូវការរបស់ក្រុមហ៊ុន Watch Empire ដែលមាន Link នៅខាងក្រោមនេះបាន។

https://www.facebook.com/watchempirecambodia