សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការឆបោកអនឡាញ, កម្ពុជាគ្រាន់តែជាប្រទេសរងគ្រោះ ដោយសារថែតែប៉ុណ្ណោះ ព្រោះថៃ ជាប្រទេសមានជើងហោះហើរតភ្ជាប់ទៅប្រទេសនានា
សីហា
-

សម្តេចតេជោហ៊ុនសែន ថានាយករដ្ឋមន្រ្តីថៃលោកស្រីផែថងថាន ថាកំពុងបង្វិលស្ថានការណ៍មួយដែលមិនគួរធ្វើទេ គឺការទម្លាក់ឧក្រិដ្ឋកម្មអនឡាញមកកម្ពុជា។ សម្តេចតេជោ៖«ក្នុងពេលលោកជំទាវមកទល់ដែនប៉ោយប៉ែត។ លោកជំទាវពន្យល់ខ្ញុំថាមកពិនិត្យឧបករណ៍ស្កែន មិនមែនមកមើលអនឡាញ។ ថ្ងៃទី២៤មិថុនា លោកជំទាវបែរជាមកប្រកាសថាបិទទល់ដែនដើម្បីប្រឆាំងអនឡាញ ខណៈថៃបានបិទព្រំដែនជាឯកតោភគីតាំងពីថ្ងៃទី៧ ខែមិថុនាមកម៉្លេះ។ តើលើលោកនេះគេល្ងង់ដូចលោកជំទាវ។ កម្ពុជាគឺជាជនរងគ្រោះអនឡាញរបស់ថៃប៉ុណ្ណោះ»។

សម្តេចបញ្ជាក់ថា មានតែថៃមួយគត់មានជើងអាកាសពីក្រៅតភ្ជាប់មកក្នុងប្រទេសថៃ។ មីយ៉ាន់ម៉ា ឡាវ កម្ពុជា គ្មានជើងអាកាសធុនធំចូលក្នុងប្រទេសទេ។ កម្ពុជាជាអ្នកទទួលផលអាក្រក់ពីថៃ កម្ពុជាអត់មានជើងហោះហើរពីចម្ងាយទេ។ ចំណុចនេះសូមចិន និងប្រទេសដទៃទៀតមើលឱ្យច្បាស់អំពីរឿងនេះ។ ក ម្ពុជាជាអ្នកទទួលផលអាក្រក់ពីថៃ កម្ពុជាអត់មានជើងហោះហើរពីចម្ងាយទេ៕