ព្រះមហាក្សត្រកម្ពុជា ប្រោសប្រទានសញ្ជាតិខ្មែរ ដល់កីឡាករ Thiago ទាំងក្រុមគ្រួសារ
Sophea
-

បើយោងតាមព្រះរាជក្រឹត្យ របស់ព្រះករុណាព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនរោត្ដម សីហមុនីនាថ កាលពីថ្ងៃ ពីថ្ងៃ 11 ខែមេសា ឆ្នាំ2023 បានប្រោសប្រទានសញ្ជាតិខ្មែរ ដល់កីឡាករប្រេស៊ីល ធី អាហ្គោ និងភរិយារបស់គាត់ ក្នុងការបម្រើនូវផលប្រយោជន៍ប្រទេសកម្ពុជា បើទោះបី កីឡាកររូបនេះទើបតែមកកាន់ប្រទេសកម្ពុជាក្ដី ប៉ុន្ដែមហាជនខ្មែរ ហាក់មានសេចក្ដីសោមនស្សរីករាយជាខ្លាំង ចំពោះការផ្ដល់នូវសញ្ជាតិជូនកីឡាកររូបនោះ។  

ដោយក្នុងព្រះរាជក្រឹត្យ តាមមាត្រា១៖ ការផ្តល់សញ្ជាតិខ្មែរដោយនិមិត្តសញ្ញាចង្កោមគ្រួសារ ដល់គ្រួសារលោក Thiago Serix Machado ដែលមានសមាជិកដូចខាងក្រោម៖ 1. លោក THIAGO TEIXEIRA MACHADO ជនជាតិប្រេស៊ីល សញ្ជាតិប្រេស៊ីល កើតនៅថ្ងៃទី 28 ខែកក្កដា ឆ្នាំ 1988 នៅ Sao Paulo សាធារណរដ្ឋសហព័ន្ធប្រេស៊ីល (ប្តី) ។ 


លោកស្រី Roma MARIA ROZANSKA- STEFFEN ជនជាតិប៉ូឡូញ-ជនជាតិអាមេរិក កើតនៅថ្ងៃទី 21 ខែមេសា ឆ្នាំ 1983 នៅសាធារណរដ្ឋប៉ូឡូញ (ប្រពន្ធ)។ ប្រការ ២៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលខុសត្រូវលើការអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

គួររំលឹកផងដែរថាការផ្ដល់សញ្ជាតិកម្ពុជាខាងលើនេះ ក្រោយពីសម្ដេចតេជោបានធ្វើការប្រកាសផ្ដល់នូវប្រាក់រង្វាន់លើកទឹកចិត្ដដល់កីឡាករ ធី អាហ្គោ ចំនួន ២ម៉ឺនដុល្លា  ប្រសិនជាមិនមានការខុសទាល់ផ្នែកច្បាប់ណាមួយរបស់ប្រទេសប្រេស៊ីល សម្ដេចនឹងធ្វើការទូលព្រះមហាក្សត្រផ្ដល់សញ្ជាតិខ្មែរតែម្ដង កាលពីពេលថ្មីៗកន្លងទៅនេះ ។​​