មហាជនខ្មែរ ពិតជាមានការសោកស្ដាយជាខ្លាំង ចំពោះការបាត់បង់តារាជើងចាស់ លោក គន្ធ តារាវណ្ណ
Sophea
-

សូមចូលរួមរំលែកទុក្ខ និងសោកស្តាយជាទីបំផុត ដែលទទួលបានដំណឹងថា សិល្បករជើងចាស់ លោក គន្ធ តារាវណ្ណ បានទទួលមរណភាព នៅអង្គារ ៦រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ២:៣០នាទីរសៀល ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ។

តាមរយៈកិច្ចសម្ភាសន៍កន្លងមកជាមួយនឹងសារព័ត៌មានក្នុងស្រុក  អតីតតារាសម្ដែងលោក គន្ធ តារាវណ្ណ បានឱ្យដឹងថា រយៈពេលដែលលោកស្ងប់ពីអាជីពសិល្បគឺដោយសារតែមានជំងឺម្យ៉ាងហៅថាស្ទះទងប្រម៉ាត់ ដែលធ្វើឱ្យលោកមានការអាការៈលឿងដៃលឿងជើង កម្លាំងចុះស្រុតទ្រុឌទ្រោម និងថែមទាំងរមាស់ពេញខ្លួនបង្កភាពលំបាកយ៉ាងខ្លាំងក្នុងការរស់នៅ ។ លោកក៏បានរកការព្យាបាលជាច្រើនមន្ទីរពេទ្យផងដែរ ប៉ុន្តែដោយមើលឃើញពីអាការៈជំងឺកាន់តែវិវត្តន៍ធ្ងន់ធ្ងរលោកក៏បានសម្រេចចិត្តវះ កា  ត់  ដើម្បីជីវិតចុងក្រោយ។​​​

សូមរំលឹកថា អតីតតារាសម្ដែងដែលភាគច្រើនដើរជាស្ដេច ជាឪពុក និងសេដ្ឋីលោក គន់ តារាវណ្ណ បានធ្លាក់ខ្លួនឈឺ​   ធ្ង ន់អស់រយៈពេលប្រមាណជា១ឆ្នាំមកហើយ ដោយពុំមានដំណឹងលេចលឺសោះឡើយ ។ ទើបតែពីប៉ុន្មានខែកន្លងទៅនេះ មហាជន និងសិល្បករនានាពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបានឃើញសភាពដ៏ទ្រុឌទ្រោមរបស់លោកនៅលើបណ្ដាញសង្គម ។ សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោក គន្ធ តារាវណ្ណ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕