លេងខូចគេណាស់ ចាប់បានស្រេច ថៃលេងដាក់របស់អ្វីក្នុងដៃ កំលុងពេលប្រកួត លើសង្វៀនថោន មានវីដេអូ!
Sophea
-

 ប្រិយមិត្ដមហាជនប្រាកដជាបានដឹងមកហើយថា កាលពីប៉ុន្មានថ្ងៃមុននៅក្នុងការប្រកួតប្រដាល់នៅលើសង្វៀនថោន ភាគីថៃបានបង្ហាញសកម្មភាពមិនពេញចិត្ដនោះឡើយ  បន្ទាប់ពី កីឡាករ សូដា សូសែន ផ្ដួលឱ្យកីឡាករថៃ សន្លប់ ខាងថៃមិនអស់ចិត្ត មកសុំឆែកមើល ក្នុងបង់រុំដៃ តើមានលាក់អ្វី ?បានជាធ្ងន់យ៉ាងនេះ​    ដោយវា  យ កីឡាករ​​របស់ ខ្លួ​ ន​ ដល់សន្ល  ប់ ។ 

បើទោះជាយ៉ាងណាក៏ដោយដើម្បីធ្វើការបង្ហាញនូវសុច្ចរិតភាព កម្ពុជាមិនខា្លចនឹងការបើកបង់រុំដៃឱ្យទៅភាគីថៃពិនិត្យនោះឡើយ  ដោយ ក្រោយពីធ្វើការស្រាយបង់រួច ពោលគឺគ្មានអ្វីនោះឡើយ ប៉ុន្ដែបែរជាភាគីថៃបញ្ជាក់ថា នោះជាការរុំបង់ដៃមិនស្មើភាព ដោយខាងកីឡាករកម្ពុជាធ្វើការរុំបង់ដៃ ក្រាស់និងខ្ពស់ពេក ដែលជាហេតុធ្វើឱ្យកីឡាកររបស់ខ្លួនចាញ់ដូច្នេះ។ 

ដោយព្រឹត្ដិការណ៍នៃការឆែកឆេរដៃរបស់ភាគីថៃ ដែលសង្ស័យថាកីឡាករកម្ពុជាមានបង្កប់អ្វីនៅក្នុងដៃ មិនទាន់នឹងផុតផងស្រាប់តែ ពេលនេះថៃបានធ្វើឱ្យខ្លួនឯងកាន់តែមានភាពអាម៉ាស់លើសដើម ក្រោយការប្រកួតថ្មីៗនេះ សង្វៀនប្រដាល់ថោន បានធ្វើការចាប់នូវភាពមិនប្រក្រតីទៅលើកីឡាករថៃ ដោយនៅក្នុងដៃបានធ្វើការបង្កប់នូវរបស់រឹងម្យ៉ាង ដែលគេសង្ស័យថារបស់រឹងដែលបង្កប់នៅក្នុងបង់រុំដៃមួយនោះ  អាចបង្កគ្រោះថ្នាក់នៅក្នុងកំឡុងពេលប្រកួត  ដែលជាហេតុធ្វើឱ្យអាជ្ញាកណ្ដាលផ្អាកការប្រកួតភ្លាមៗ ។ 

សូមទស្សនាវីដេអូ៖