ជឿជាក់ថាប្រិយមិត្តជាច្រើនពិតជាបានជ្រាបរួចមកហើយពីតារាចម្រៀងស្រីដ៏ល្បីឈ្មោះកញ្ញា ទេព បូព្រឹក្ស និងគូស្នេហ៍របស់ខ្លួនគឺលោក ជី ដេវីតដោយបានសាងស្នេហាជាមួយនិងគ្នាមកជាច្រើនឆ្នាំមកហើយតែងតែបង្ហាញភាពផ្អែមល្ហែមខ្លាំងជាមួយគ្នាជារឿយៗ។
យ៉ាងណាមិញ នៅកាលពីថ្ងៃទី ១៦ ខែកុម្ភៈ កន្លងទៅម្សិលមិញនេះ តារាចម្រៀង ទេព បូព្រឹក្ស បានសម្រាលកូនដំបូងរបស់នាង ដោយជោគជ័យហើយ នេះបើយោងតាមការបង្ហោះរបស់លោក ជី ដេវីត បានរៀបរាប់ដូច្នេះថា ៖ «ស្វាគមន៍កូនប៉ាៗមកកាន់ពិភពលោក កូន Dinosaur ជំរាបសួរអ៊ុំពូមីង លោកតាលោកយាយ សូមផ្តល់ក្តីស្រលាញ់អោយអូនផង អូនឈ្មោះ : ទេព បញ្ចវរាប ហៅក្រៅ ( Albert )អូនសុខភាពល្អនឹងសង្ហាដូចប៉ាៗអូន ហេីយម៉ាក់ផ្តាំថា M/V ( Goddess ) កាលអូននៅក្នុងពោះនឹងPost នៅថ្ងៃស្អែកម៉ោង ៧យប់ នៅ Page ម៉ាក់ៗៗ » ។
បន្ទាប់ពីបានឃើញដូច្នេះហើយធ្វើឲ្យតារាចម្រៀងនាយ ចឺម ទ្រាំមិនបានក៏ចូលទៅធ្វើការ ខមមិន ដូច្នេះថា ៖« មុខដូចប៉ាៗណាស់បងប្អូនអើយ » ៕
សូមទស្សនាវិដេអូខាងក្រោម ៖