ជាការពិតណាស់ ពេលនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកកំពុងតែមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ពាក់ព័ន្ធនិងរឿងរបស់ លោក សុវណ្ណរិទ្ធី ដែលជាអ្នកសារព័តមានដ៏ល្បីឈ្មោះម្នាក់ បានមានរឿងតឹងសសៃករ ដាក់បុរសម្នាក់ទៀតដែលជាប្រជាពលរដ្ឋរត់ទៅជួយលើកម៉ូតូស្ត្រីម្នាក់ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវ ។
យ៉ាងណាមិញតាមរយៈកាយវិការ និងពាក្យសម្តីរបស់លោក សុវណ្ណរិទ្ធី នៅក្នុងវិដេអូមួយឃ្លីបនោះ ត្រូវបានមហាជនជាច្រើនបានសម្តែងការមិនពេញចិត្ត និងមានការរិះគន់យ៉ាងខ្លាំងផងដែរ ។
ជាមួយគ្នានេះដែរអ្វីដែលកាន់តែមានការភ្ញាក់ផ្អើលខ្លាំងនោះគឺ បន្ទាប់ពីបានស្តាប់នូវពាក្យសម្តីរបស់លោក សុវណ្ណ រិទ្ធី នៅក្នុងវិដេអូមួយឃ្លីបនេះចប់ ធ្វើឲ្យលោក ឯកឧត្តម ស សុខា បានលើកឡើងដូច្នេះថា ៖ តើគួរចុះជួយលើកឬបើកបង្ហួសធ្វើមិនដឹង។
មកដល់ពេលនេះប្រធានបទលើកម៉ូតូដួលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វា នៅតែបន្តជជែកគ្នាទាំងស្រប និងប្រឆាំង។ តាមការកត់សម្គាល់ ខ្ញុំឃើញមតិប្រឆាំងនឹងជំហររបស់អ្នក Liveផ្ទាល់ច្រើនជាងការគាំទ្រ។ ក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំក៏សូមបញ្ចេញមតិខ្លះៗដែរ៕
ចង់ដឹងកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖