ពេលនេះកំពុងតែមានការរិះគន់យ៉ាងខ្លាំងទៅលើ គ្រូចុះអនុវត្តវិន័យនៅក្នុងនៅវិទ្យាល័យសម្ដេចតេជោហ៊ុនសែនសំពៅលូន ដែលយក ម៉ូទ័រ ឈូសសក់សិស្សឡេីងឆកដល់ស្បែកក្បាល ។
យ៉ាងណាមិញនៅកាលពីថ្ងៃទី ទី២៣ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ គេបានឃើញនៅលើគណនីហ្វេសប៊ុកផេកផ្លូវការរបស់ វិទ្យាល័យសម្តេចតេជោហ៊ុនសែន សំពៅលូន បានបង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញពីសកម្មភាពរបស់គ្រូចុះអនុវត្តវិន័យ យក ម៉ូទ័រ ទៅឈូស សក់របស់សិស្សឡើងឆកដល់ស្បែកក្បាល ខណៈសិស្សប្រុសទាំងនោះមានសក់ខ្លីមិនគ្របលេីស្លឹកត្រចៀកផង។
តាមរយៈការអនុវត្តវិន័យរបស់ លោកគ្រូនៅក្នុង វិទ្យាល័យសម្តេចតេជោហ៊ុនសែន សំពៅលូន បែបនេះឃើញថា ពិតជាទទួលបានការរិះគន់ខ្លាំងណាស់ពីសំណាក់មហាជនដែលជាអ្នកនិយមប្រើប្រាស់បណ្តាញសង្គម មិនត្រឹមតែប៉ុណ្ណោះថែមទាំងមានអ្នកខ្លះលើកឡើងថា គ្រូដែលចុះអនុវត្តវិន័យឈូសសក់សិស្សនេះ មិនបានកាត់សក់ខ្លីដេីម្បីជាគំរូដល់សិស្សនោះទេ៕
ចង់ដឹងកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖