ភ្នំពេញ៖ អ្នកលេងផ្លែកែង ធឿន ធារ៉ា បានក្លាយជាកីឡាករគុនខ្មែរដំបូងគេដែលដណ្តើមបានខ្សែក្រវាត់ Thai Fight និងពានរង្វាន់ស្តេចថៃ ឆ្នាំ២០២២ បន្ទាប់ពីរូបគេបានវាយកែងបណ្តាលឱ្យជើងខ្លាំងចាស់វស្សារបស់ថៃ Saiyok Sakchainrong បែកធំ និងត្រូវបានគ្រូពេទ្របញ្ឈប់ត្រឹមទឹក១ សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់នេះក្នុងប្រភេទទម្ងន់៧២,៥គីឡូក្រាម ប៉ុន្តែ អេលីត ហ៊ុនកង ត្រូវបានខ្លាចាស់ សែន ឆ័យ ទាត់ឱ្យសន្លប់ធំ នៅទឹកទី២។
ប៉ុន្តែអ្វីគួរកត់សម្គាល់នោះគឺ ប្រពន្ធរបស់ធឿន ធារ៉ា បានបង្ហោះសារថា ខ្ញុំជាប្រពន្ធអ្នកស្រ ប ច្បា ប់ ខ្ញុំតែងតែលើកលែងរាល់កំហុសដែលអ្នកធ្វើដាក់ខ្ញុំ តែពេលនេះខ្ញុំទ្រាំលែងបានហើយ ហើយក៏លែងទុកមុខឱ្យអ្នកទៀតដែរ អ្នកយកគេចេញមុខទាំងដែលមិនទាន់លែងគ្នាជាមួយនឹងខ្ញុំ សូម្បីតែកូនឈឺក៏អ្នកឯងមិនខ្វល់ មិនមកមើលកូន។ ជួយShare ឱ្យគេស្គាល់ មី. ស្រី យ. កប្ដីគេផ ង ខ្ញុំទ្រាំលេងបានហើយ បង ប្អូន»។
បន្ទាប់ពីឃើញបែបនេះ លោក ម៉ៃ សុគន្ធ បានបង្ហោះសារថា អោយតែល្បីគឺចឹងឯង ឈប់គាំទ្រហើយបានល្បី មានអ្នកថ្មីចោលអ្នកចាស់(ប្រពន្ធធ្លាប់កំសត់នឹងគ្នានៅថៃ)កាលគ្រាក្រក្រី ស្រីល្អនោះនៅឯណា ?បងល្បីឈ្មោះប្រហែលតារា បានលុយ បានឡូយហុឺហារ បានដីឡូតិ៍ បងដាក់មេប្រូច ចោលប្រពន្ធចោលកូនស្រីកំសត់កម្រជាមួយគ្នា ទៅជាមួយស្រីថ្មីចប់ដោយគ្មានវាចា ប្អូនធារ៉ាអើយស៊ូៗ មុីមុី ដើម្បីអនាគតខ្លួនឯងហើយនិងកូនស្រី៕
ចង់ដឹងកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖