ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថានៅកាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយសារតែតារាកំប្លែង អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បាន ទម្លាយរឿងផ្ទាល់ខ្លួនឲ្យមហាជនបានដឹងថានាង បានជំពាក់លុយគេចំនួន ៥៧ មុឺនដុល្លារអាមេរិក។
យ៉ាងណាមិញទោះបីជាធ្លាក់ខ្លួនជំពាក់បំណុលគេ វណ្ឌករ ក៏ពិតមែនប៉ុន្តែ តារាកំប្លែងរូបនេះមិនបានគេចវេសឡើយ ជាក់ស្តែងនាងកាន់តែខិតខំប្រឹងប្រែងរកលុយខ្លាំងជាងមុនទៀតដើម្បីយកមកសងម្ចាស់បំណុល នេះជាទង្វើរ មួយដែលធ្វើមហាជនជាច្រើនបានសរសើរ តារាកំប្លែង ខ្ញុង យ៉ាងខ្លាំង ដែរមានទំនួលខុសត្រូវ ហ៊ាន ធ្វើ ហ៊ានទទួល ។
ដោយឡែកនៅកាលពីពេលថ្មីៗនេះ អ្វីដែរគួរឲ្យមានការភ្ញាក់ផ្អើលនោះគឺនៅកាលពីពេលថ្មីៗនេះ គេបានឃើញតារាកំប្លែងរូបនេះ បង្ហោះសារ បង្ហាញអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង ដែលមិនធ្លាប់ឃើញពីមុន ដោយនាងបានរៀបរាប់ដូច្នេះថា ៖
« មានកូនប្រុសអាយុ 16 ឆ្នាំម្នាក់សុខៗស្រាប់តែកូនសុំម្តាយទៅបួស,សួរនាំទៅថា មកពីអាណិតម៉ាក់ពេក មួយរយៈនេះឃើញម៉ាក់លំបាកខ្លាំង ចង់សងគុណម៉ាក់ បើជាបងប្អូនតើសប្បាយចិត្តទេអ៎ចង់លួសព្រលឹងហើយលោកអើយ អនុមោទនាកូនសម្លាញ់ ជាបុណ្យរបស់ម៉ាក់ណាស់ ម៉ែរកនិយាយអ្វីមិនចេញទេហូរទឹកភ្នែកដោយមិនបានដឹងខ្លួន » ។
បន្ទាប់ពីបានឃើញ ដូច្នេះហើយមានមហាជន និងអ្នកគាំទ្រជាច្រើនក៏បានចូលទៅធ្វើការ ខមមិន បង្ហាញការសប្បាយចិត្តជាមួយនិង តារាកំប្លែង ខ្ញុង ផងដែរ ។
គួររំលឹកផងដែរថា កាលពីអតីតកាល កុលបុត្រដែលទៅសាងផ្នួសត្រូវបានគេចាត់ទុកថាជាករណីយកិច្ចមួយដ៏ឧត្តុង្គឧត្តមដែលកូនប្រុសនៅក្នុងគ្រួសារនីមួយៗ ត្រូវបំពេញមុននឹងចូលខ្លួនទៅកសាងជីវភាពជាគ្រួសារថ្មីមួយនៅក្នុងសង្គម។ អ្នកបួសជាសាមណេរក្តី ជាភិក្ខុក្តី ត្រូវមានការអនុញ្ញាតពីមាតាបិតា បងប្អូន ឬប្រពន្ធ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងមានសុខភាពល្អទាំងផ្លូវកាយ ផ្លូវចិត្ត និងត្រូវសិក្សាចំណេះវិជ្ជាផ្សេងៗដូចជា អក្សរសាស្រ្ត អក្សរបាលី ព្រមទាំងធម៌វិន័យផ្សេងៗ។
សរុបសេចក្តីមក មនុស្សដែលបានសាងផ្នួសក្នុងព្រះពុទ្ធសាសនា ជាមនុស្សមានតម្លៃល្អប្រសើរជាងមនុស្សមិនបានបួស។ អ្នកកាន់ព្រះពុទ្ធសាសនាឱ្យតម្លៃអ្នកបួសថា ជាមនុស្សល្អ ដឹងខុស ដឹងត្រូវ ដឹងគុណ ដឹងទោស ដឹងបុណ្យ ដឹងបាប…ឬកែគំនិតមាយាទ និងមានស្មារតីជាមនុស្សលះបង់ការប្រព្រឹត្តអំពើអាក្រក់ មកជាមនុស្សថ្លៃថ្នូរខ្ពង់ខ្ពស់ មានចិត្តបរិសុទ្ធ ចេញចាកផុតពីចំណងកាមគុណ និងខិតខំស្វែងរកសេចក្តីសុខ ស្ងប់ចិត្ត តាមរយៈការសង្រួមកាយ វាចា ចិត្ត៕
ចង់ដឹងកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖