ភ្នំពេញ៖ មិនត្រឹមតែជាតារាស្រី ដែលតែងតែបង្ហាញស្ទាយ៍ស៊ិ.ច.ស៊ី អង្រួនចិត្តហ្វេនៗនោះទេ តែមួយរយៈចុងក្រោយនេះ ក្រឡេកឃើញថា តារាស្រី អៀ ម៉េងលិ បានធ្វើឲ្យអ្នកគាំទ្ររំភើបទៅនឹង ការបញ្ចេញសកម្មភាពផ្អែមល្ហែមជាមួយគូស្នេហ៍ បើទោះបីជា អ្នកទាំងពីរទើបតែ ទាក់ទងគ្នាក្នុងរយៈពេលខ្លីក៏ដោយ។




យ៉ាងណាមិញ ថ្មីៗនេះ តារាស្រី អៀ ម៉េងលិ ក៏បានទាញយកការយកចិត្តទុកដាក់ ពីអ្នកទស្សនាទាំងឡាយ ក្រោយពីបង្ហាញសកម្មភាពដ៏ស្និទ្ធស្នាល ខណៈដែលរូបនាងនិងគូស្នេហ៍ បានរៀបចំខួបស្នេហ៍គម្រប់ ៤ខែ ជាមួយគ្នាយ៉ាងល្អូកល្អើន ជាពិសេស តារាស្រីរូបនេះ ថែមទាំងបង្ហាញពីក្ដីរំភើប ដោយបានទទួលកាដូពីគូស្នេហ៍បណ្ដូលចិត្តដែលជាបាច់ផ្កាលុយ រហូតដល់ទៅ មួយម៉ឺនដុល្លារ ទៀតផង។
ដោយឡែកអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺបន្ទាប់ពីបានឃើញ តារាសម្តែង អៀ ម៉េងលិ ទទួលបានលុយ ១មុឺនដុល្លារ ពីគូស្នេហ៍រួច ស្រាប់តែតារាសម្តែង អាណារ៉ូស ចេញមកបង្ហោះសារ ឌឺដងផ្លែផ្កាដូច្នេះថា ៖ ១មុឺនសោះអួតនោះអួតសង្សារខ្ញុំស្រលាញ់ខ្ញុំមិនដែលបានប៉ះពាល់ខ្ញុំផង
ស្រលាញ់ខ្ញុំ៤ឆ្នាំតិចថាបានប៉ះពាល់ខ្លួនខ្ញុំហើយអោយតំលៃខ្ញុំណាស់ ហើយមិនដែលប៉ះពាល់ខ្ញុំទេសំខាន់ជនជាតិអុីឌូណេសុីនៅកំលោះហើយអាយុប្អូនខ្ញុំ១ឆ្នំាហើយចេះច្រើនភាសាហើយអោយលុយ១០មុឺនដុល្លាជាង ខ្ញុំមិនដែលអួតផង មិនដឹងអួតដើម្បីអី ផង ព្រោះខ្លាចអួតចុះអួតឡើងអត់បានរៀបការមួយគ្នាខ្មាស់គេពេញភូមិ ចឹងprivate វាល្អជាង
ស្រលាញ់ខ្ញុំ៤ឆ្នាំចំនាយជិត20មុឺនដុល្លា តែដោយសារខ្ញុំកញ្ជើរធ្លុះខ្លួនអែងទេ ចាយលុយមិនចេះគិត គេក៍សុំខ្ញុំបែក អនិច្ចាចិត្តអើយ មនុស្សប្រុសណាដែលស្រលាញ់ខ្ញុំស្មោះដឹងតែចង្រៃហើយ ខ្ញុំបំផ្លាញទាល់តែខ្ទេច ៕