ប្រិយមិត្តខ្លះប្រាកដជាស្គាល់ កុមារី ល្អហួស ដែលគ្រប់គ្នាថាឈ្មោះក្រៅថា យ៉ាយ៉ា២ ដែលមានមុខមាត់ស្រដៀងទៅ នឹងតារាសម្តែងថៃដ៏ល្បីល្បាញប្រចាំប្រទេសថៃ ហើយក៏ធ្លាប់មានមហាជនដែលគាំទ្រ យ៉ាយ៉ាថៃ យកមកប្រៀងធៀបគ្នាផងដែរ ។ កុមារី ល្អហួស មានទឹកមុខគួរឲ្យស្រលាញ់ ជាមួយកាយវិការទន់ភ្លន់ផង ធ្វើឲ្យអ្នកលេងក្នុងបណ្តាញសង្គមពេញចិត្តស្តូក ជាមួយនិងទេពកោសល្យសិល្បៈដែលមានស្រាប់តាំងពីវ័យក្មេងនេះ។
បើតាមប្រភពពីលោក គីម សាន កូនកាត់បីសាសន៍ បានឲ្យដឹងថា កុមារី ល្អហួស មានកោសល្យសិល្បៈច្រើនណាស់ ដូចជា
ទី១ រាំរបាំប្រពៃណីបាន របាំជូនពរ របាំនារីជាជួរ របាំភួងនារី របាំឈូយឆាយ របាំច្រូតស្រូវ និងរបាំគោះត្រឡោក
ទី២ រាំចង្វាក់ប្រពៃណីខ្មែរ គ្រប់ចង្វាក់
ទី៣ រាំចង្វាក់ឥណ្ឌា ចង្វាក់សាំបា និងបទភ្លេងអន្តរជាតិ
ទី៤ ច្រៀងចម្រៀង សម្តែងបានគ្រប់ទម្រង់ តួរកម្សត់ តួរកាច ហើយគាត់អាចដើរបង្ហាញម៉ូតបានគ្រប់ទម្រង់
ទី៥ គាត់និយាយបាន៣ភាសា ខ្មែរ ថៃ និងអង់គ្លេស នេះពិតជាកុមារីសាកសមនិងឈ្មោះថា ល្អហួសមែន។
ជាក់ស្តែងអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះ នៅកាលពីពេលថ្មីៗនេះ លោក គីម សាន ដែលជាពូរបស់ ល្អហួស បានបង្ហោះវិដេអូ មួយឃ្លីប ដែលល្អហួស បានឡើងច្រៀងដោយផ្ទាល់នៅក្នុងកម្មវិធីមួយ ស្តាប់មើលទៅគឺពិតជាពិរោះខ្លាំងណាស់ និយាយរួមសម្លេង ច្រៀងផ្ទាល់ និងសម្លេង នៅក្នុង ស្ទីតយោ គឺមិនសូវខុសគ្នាប៉ុន្មាននោះទេ ពិតជាគួរឲ្យសរសើរខ្លាំងណាស់ ៕
ចង់ដឹងកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖