ជាការពិតណាស់ ដូចដែលប្រិយមិត្តបានដឹងហើយថា នៅកាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅម្សិលមិញនេះ តារាសម្តែង អាណារ៉ូស បានបង្ហោះរូបថតរបស់លោក ស្នងការនគរបាលខេត្តកំពត រួចភ្ជាប់មកជាមួយនិងសំណេរដូច្នេះថា ៖« ខ្ញុំមិនមែនស្រីរកសុី ស្រី សំ ផឹ ងរឺស្រីខូ ចទេ សំខាន់អ្នកអែងឆាតមកបែបមើល ងា យជា ន់ ឈ្លី កិត្តិយសខ្ញុំ ហើយក៍ខ្ញុំមិនខ្វល់ថាអ្នកអែងជាអ្នកណាដែល ព្រោះខ្ញុំមិនដែលស្គាល់អ្នកអែង សំខាន់ខ្ញុំគឺជាមនុស្សស្រី ខ្ញុំក៍មានតំលៃនឹងកិត្តិយសរបស់ខ្ញុំដែលហេតុអីក៍មើលងាយខ្ញុំដល់ថ្នាក់នេះខ្ញុំឈឺចាប់ណាស់ជីវិតមួយនេះគេចាំតែមើលងាយជាន់ពន្លិច ខ្ញុំហត់ណាស់ » ។
យ៉ាងណាមិញក្រោយពេលឃើញតារាស្រីរូបនេះបង្ហោះបែបនេះហើយ លោក ស្នងការខេត្តកំពតបានចេញមកធ្វើការ បដិសេធបែបនេះថា ៖ សូមជំរាបទៅកញ្ញា An na Rose ខ្ញុំមិនដែលស្គាល់កញ្ញាពីមុនមកទេ ហើយក៏មិនបានឆាតទៅកញ្ញាតាម telegram ដែរ ហើយលេខខាងលើនោះមិនមែនជាលេខទូរសព្ទ័របស់ខ្ញុំដែរ។ មានជនអនាមិកបានយករូបខ្ញុំទៅបង្កើតជា Telegram ដើម្បីឆាតទៅកញ្ញាឬទៅអ្នកដ៏ទៃផ្សេងទៀតក្នុងគោលបំណងអាក្រក់ណាមួយ ។ ខ្ញុំសូមបដិសេធទាំងស្រុងចំពោះបញ្ហាអ្វីមួយដែលបានកើតឡើងចំពោះលេខទូរសព្ទ័ខាងលើដែលយករូបខ្ញុំទៅបង្កើតជា Telegram និងសូមអោយកញ្ញា An na Rose លប់សារដែលកញ្ញាបានសរសេរនៅក្នុង Facebook របស់កញ្ញាចេញ ជៀសវាងការយល់ច្រលំណាមួយមកលើរូបខ្ញុំ និងធ្វើអោយប៉ៈពាល់មកលើកិត្តិយសរបស់ខ្ញុំ ។
បន្ទាប់ពីបានឃើញលោក ស្នងការខេត្តកំពត បដិសេធបែបនេះហើយ កញ្ញា រ៉ូស ក៏បានបង្ហោះសារបន្ថែមថា ៖ នាងខ្ញុំសូមលុបរូបដែលខ្ញុំបានបង្ហោះពីម្សឹលម៉ិញ ដោយសារតែនាងខ្ញុំមិនដឹងថារូបហ្នឹងជារូបរបស់ស្នងការខេត្តកំពត ហើយមានជនខិលខូចយករូបគាត់ដាក់ក្នុង Profile Telegram ហើយឆាតមកនិយាយពាក្យមិនសមរម្យលើនាងខ្ញុំ ទើបនាងខ្ញុំយកឆាតហ្នឹងទៅផុស។ នាងខ្ញុំសូមអភ័យទោសចំពោះលោកស្នងការខេត្តកំពតផងដែលបានយករូបលោកទៅបង្ហោះ ដោយសារតែខ្ញុំមិនដែលស្គាល់លោក។ នាងខ្ញុំសង្ឃឹមលោកស្នងការអភ័យទោសដល់នាងខ្ញុំ។ នាងខ្ញុំសូមគោរពជូនពរលោកស្នងការព្រមទាំងក្រុមគ្រួសារឲ្យទទួលបានសុខភាពល្អបរិបូណ៌កម្លាំងខ្លាំងក្លាប្រាជ្ញាវាងវៃនឹងទទួលបានជោគជ័យគ្រប់ភារកិច្ច៕








