ជាការពិតណាស់ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ លោក ឌួង ឆាយ បានភ្ជាប់ពាក្យជាមួយនិងគូដណ្តឹងរបស់លោក អស់រយៈពេលជិត មួយឆ្នាំហើយ ក្រោយលោកបានលែងលះគ្នាជាមួយនិងអតីតភរិយារួច មិនត្រឹមតែប៉ុណ្ណោះ លោកជាមួយនិងអតីតភរិយាធ្លាប់មានរឿង ចម្រូងចម្រាស់ជាមួយគ្នា ធ្វើឲ្យកក្រើកបណ្តាញសង្គមម្តងរួចមកហើយ ដោយសារតែរឿង ចង់បានកូនៗយកទៅចិញ្ចឹមរាងៗខ្លួន ដោយសារតែបែបនេះហើយ ទើបមានសម្តីផ្លែផ្កាឲ្យគ្នាទៅវិញទៅមកជារឿយៗទៀតផង ។
យ៉ាងណាមិញ បើយើងក្រឡេកទៅមើលជីវិតឯកជនរបស់លោក ឌួង ឆាយ ជាមួយនិងគូស្នេហ៍ក្រោយវិញ ឃើញថា អ្នកទាំងពីរបានភ្ជាប់ពាក្យ មានរយៈពេល៩ ខែហើយ ចំណែកគូដណ្តឹងរបស់លោក ឌួង ឆាយ ត្រូវបានគេដឹងថា ជានារីវ័យក្មេងស្រស់ស្អាតម្នាក់ ជាកូនអ្នករកស៊ីលក់មាស-ប្លាកទីន នៅក្នុងផ្សារចំបក់ ខេត្តតាកែវ និងជាដៃគូដែលអ្នកម្តាយជាអ្នកផ្គូផ្គងឲ្យ ម្យ៉ាងទៀតក៏ត្រូវជាសាច់ថ្លៃរបស់ប្អូនថ្លៃស្រីខ្លួនផងដែរ។
តួយ៉ាង គ្រាន់តែផ្ទុះរឿងភ្ជាប់ពាក្យបានគូដណ្តឹងស្អាតមក លោក ឌួង ឆាយ តែងបង្ហោះសារសរសើរពីគូដណ្តឹង១៨ឆ្នាំរបស់ខ្លួនពេញៗមាត់ ជាងនេះទៅទៀត តែងបង្ហាញភាពផ្អែមល្អែមនឹងគ្នា គ្រប់ពេលផងដែរ តែមួយរយៈចុងក្រោយមកនេះដោយឃើញរាងស្ងាត់ មហាជនភាគច្រើនស្មានតែមានបញ្ហាទៅហើយ ។
ប៉ុន្តែ ជាក់ស្តែង ថ្មីៗនេះ រូបលោកបានបង្ហោះសារសរសើរពីគូដណ្តឹងពេញៗមាត់យ៉ាងដូច្នេះថា ៖ នារីស្អាតងាយស្រួលរកណាស់ ប៉ុន្តែនារីមានចរិតមាយាទល្អមិនចេះផឹកសុរា ដែលយល់ចិត្ត និងដឹងទុក្ខលំបាកយើងហើយ ព្រមទទួលយកអ្វីៗគ្រប់យ៉ាងរបស់យើងគឺ មិនងាយរកបាននោះទេ។ អរគុណអូនសំរាប់ចូលមកក្នុងជីវិតបង។
ហើយនៅមុននេះបន្តិច គេក៏បានឃើញលោក ឌួង បង្ហោះសារយ៉ាងផ្អែមល្ហែម មួយទៀតដែលមានអត្ថន័យដូច្នេះថា ៖ -មិនសូវឃើញផុសរូបជាមួយគ្នា មិនមែនមានន័យថាយើងមិនស្រលាញ់គ្នា។
-យើងមិនផុស តែយើងនៅជាមួយគ្នា។
-យើងមានគោលដៅផែនការណ៍នៃដំណើរជីវិតយើងច្បាស់លាស់ មិនចាំបាច់បង្ហាញទំនាក់ទំនងរបស់យើងលើបណ្តាញសង្គមច្រើនពេកនោះទេ គ្រាន់តែប្រាប់គេថា ពួកយើងសុខទុក្ខធម្មតាទៅបានហើយ ព្រោះមិនមែនមានន័យថាអ្នកខ្លះមួយចំនួនតូចបំផុតសប្បាយចិត្តនឹងឃើញសេចក្តីសុខរបសឌួង ឆាយទេ ៕













