ជាការពិតណាស់ នៅកាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបាន បញ្ជូនខ្លួនមេតុងទីនអនឡាញដ៏ល្បីល្បាញមួយរូបគឺឈ្មោះ អឿន ម៉ូលីកា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរតាមនីតិវិធីច្បាប់។
សូមជម្រាបថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីវេលាម៉ោង១៥ និង២៥នាទីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០២២ បានចុះធ្វើការឃាត់ខ្លួននាង អឿន ម៉ូលីកា តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លេខ៥៦៣ អ.យ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញកន្លងមក ។
ការឃាត់ខ្លួននាង ម៉ូ លីកា គឺសមត្តកិច្ចធ្វើឡើងតាមពាក្យបណ្តឹងរបស់កូនតុងទីនជាច្រើននាក់ដែលកំពង់វ័ណ្ឌ.កជាមួយមេតុងទីនរូបនេះផងដែរ ។
យ៉ាងណាមិញក្រោយពេល មេតុងទីនអនឡាញ រូបនេះត្រូវបានឃាត់ខ្លួន មានមហាជនជាច្រើនបានឆ្ងល់ថា ចុះលុយដែរកូនតុងទីន បង់រាប់សិបមុឺនដុល្លារនោះបាត់ទៅណា ហេតុអ្វីមិនយកមកសងគេ ចាំបាច់ឲ្យគេចាប់ខ្លួនធ្វើអី ។
ក្រោយឃើញមានបងប្អូនមហាជនជាច្រើនកំពុងតែចង់ដឹងថា ម៉ូលីកា យកលុយរាប់សិបមុឺន ដុល្លារទៅធ្វើអ្វីនោះ ស្រាប់តែលោក សិរីជា ដែលត្រូវជាបងថ្លៃរបស់ ម៉ូលីកា បានចេញមកបកស្រាយពាក់ព័ន្ធ និងរឿងលុយនេះដូច្នេះថា ៖ ការពិតទៅទាំងនោះត្រូវម៉ូលីកា យកទៅចាយវាយ ខ្ជះខ្ជាយអស់ហើយ ហើយផ្ទះលុយឡាន ក៏លក់សងគេអស់ដែរ ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនា ការបកស្រាយនៅវិដេអូ របស់លោក សិរីជា ដូចតទៅ ៖











