នារីម្នាក់នេះហើយ ដែលបានប្តឹង ឱ្យសមត្ថកិច្ចចាប់ខ្លួនមេតុងទីន អនឡាញ អឿន ម៉ូលីកា
-

ដូចដែលប្រិយមិត្តបានដឹងហើយថា មេតុងទីន អនឡាញ អ្នកនាង អឿន ម៉ូលីកា ពេលនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនហើយ ពីបទចេញសែកស្អុយ ក្នុងរង្វង់ទឹកប្រាក់រាប់ម៉ឺនដុល្លារ។ 

យ៉ាងមិញជុំវិញការឃាត់ខ្លួន អ្នកនាង អឿន ម៉ូលីកា ត្រូវបានមហាជនជាច្រើនកំពុងតែចង់ដឹងថា តើនរណាជាអ្នក ប្តឹង​ ម៉ូលីកា ។ ការពិតទៅអ្នកដែលប្តឹង មេតុងទីន រូបនេះគឺនារីម្នាក់ដែលមានឈ្មោះថា អាពេជ្រ ហើយត្រូវជាកូនតុងតីនរបស់ ម៉ូលីកា ហើយត្រូវបាន ម៉ូលីកា បោកប្រាស់ និងចេញសែកស្អុយ នៅក្នុងរង្វង់ទឹកប្រាក់ចំនួន ៣០ មុឺនដុល្លារ នេះបើយោងតាមការបង្ហោះរបស់នារីរូបនេះនៅកាលពីកន្លងទៅ​ ។ 

សូមរំលឹកផងដែរថា នៅកាលពីថ្ងៃទី 22 ខែ វិច្ចិកា ឆ្នាំ២០២២ កន្លងទៅនេះគេបានឃើញកូនតុងទីន រូបនេះបង្ហោះសារនៅលើហ្វេសប៊ុករបស់ខ្លួន ផ្ញើទៅកាន់ ម៉ូលីកា ដូច្នេះថា ៖« មិចហើយចង់ដឹងថាផុសនឹងមិចវិញ. សន្យារ1000000សន្យា លុយមិនមែនតិចទេណា ឃើញមិននិយាយមិនឆាតស្រួលពេកហី Mo Lika Molika Online Shop លុយក្រដាស មែនbee ផុសលើកទី 1. តិចទៀតកាសែត តិចទៀតដល់អីផ្សេងៗ ជួយshare ផងបងបងកុំអោយនាក់ក្រោយចាញ់បោកទៀត » ។

លុះរំលងបានមួយថ្ងៃគេបានឃើញ នារីម្នាក់នេះបានបង្ហោះសារបន្ថែមមួយទៀតថា៖ « លេងខុសមនុស្សហើយតិចទៀតក៏ក្រើកជាងនឹងទៀត ទាល់លេងខ្លាំងៗ ឃើញមិនមាត់ៗ បានចិត្ត ធ្វើអោយអស់ចិត្តចាំមើលនាក់ណានៅពីក្រោយ ឆ្ងាញ់ឆាតមកសំរួលជួយចាប់វាមុនយី ខ្លាំងមេសbebe»​។

សូមរំលឹកផងដែរថា នៅកាលពី វេលាម៉ោង ១៥និង២៥ នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ថ្មីៗនេះ​ មេតុងទីនអនឡាញ ដ៏ល្បីល្បាញ អ្នកនាង អឿន ម៉ូលីកា ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួនតាមដីកាបញ្ជាឱ្យចូលខ្លួន របស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លេខ ៥៦៣ អ.យ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន៕