ជីវិតមនុស្ស មើលមិនឃើញមែន ! តារាកំប្លែង ពីយ៉ាពីន និយាយបែបនេះ ក្រោយឃើញ មេតុងទីន អនឡាញ អឿន ម៉ូលីកា​ ត្រូវចាប់ខ្លួន
-

ជាការពិតណាស់ដូចដែលបងប្អូនបានដឹងម្តងរួចមកហើយថា នៅកាលពីកន្លងទៅអ្នកនាងអឿន ម៉ូលីកា ជាមេតុងតីន អនឡាញ ធ្លាប់បានមានបញ្ហាជាមួយនិង តារាកំប្លែង ស្រីពីន ម្តងរួចមកហើយរឿងលុយកាក់ រហូតឈានដល់ការប្រើប្រាស់ផ្លូវច្បាប់មកដោះស្រាយទៀតផង ។

យ៉ាងណាមិញបើយើងក្រឡេកមកមើលអ្នកនាង អឿន ម៉ូលីកា នៅក្នុងពេលនេះវិញគឺអ្នកនាង ត្រូវបាន ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួនតាមដីកាបញ្ជាឱ្យចូលខ្លួន របស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លេខ ៥៦៣ អ.យ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន។

​ បើយោងតាមការបញ្ជាក់ឲ្យដឹងពី សមត្ថកិច្ចកងរាជអាវុធហត្ថ រាជធានីភ្នំពេញ នៅកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បាននិងកំពុងបញ្ជូនខ្លួន អ្នកនាង អឿន ម៉ូលីកា ទៅកាន់ទីបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ តាមនីតិវិធី ។

ជាមួយគ្នានេះដែរ ក្រោយឃើញសមត្ថកិច្ចកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ឃាត់ខ្លួន ម៉ូលីកា ស្រាប់តែ តារាកំប្លែង ពីយ៉ាពីន បានលាន់មាត់ដូច្នេះថា ៖ សូមនិយាយ ចេញពីបេះដូងទោះជាធ្លាប់បំផ្លាញមុខមាត់ ខ្ញុំយ៉ាងក៍ដោយក៍ខ្ញុំ ពិតមិនចង់ឃើញគាត់បែបនេះឡើយ. .កូនគាត់ នៅក្មេង សង្ឃឹមថាអ្វីៗនិងបានធូស្បើយទៅចុះ ហុឺម  លក់ទៅបង សងគេ បងអើយម្នាក់តិចៗ ក៍គេត្រជាក់ចិត្តដែល. លោកប្ដីគាត់អើយ កុំសុខចិត្តអោយគាត់ ទៅដល់ទីនោះអី.។ វាសនា និងជីវិតមនុស្សមើលមិនឃើញថ្ងែស្អែកពិតមែន ។