ភ្នំពេញ ៖ នៅវេលាម៉ោង ១៥និង២៥នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ថ្មីៗនេះ មេតុងទីនអនឡាញ ដ៏ល្បីល្បាញ អ្នកនាង អឿន ម៉ូលីកា ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួនតាមដីកាបញ្ជាឱ្យចូលខ្លួន របស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លេខ ៥៦៣ អ.យ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ឬហៅថា ចេញសែកស្អុយ។
.jpg?1671020502)
.jpg?1671020502)
គួរបញ្ជាក់ផងដែរថា អ្នកនាង ម៉ូលីកា ដែលជាមេតុងទីន អនឡាញដ៏ល្បីឈ្មោះមួយរូប បានប្រកាស ក្ស័យធនដោយជំពាក់លុយកូនតុងទីនជាច្រើននាក់កាលពីពេលថ្មីៗនេះ ។
.jpg?1671020508)
.jpg?1671020508)
យ៉ាងណាមិញបើយើងក្រឡេកមកមើលជីវិតឯកជនរបស់នាងពីមុនមក ម៉ូលីកា រស់នៅយ៉ាងមានសេចក្តីសុខ លើគំនរទ្រព្យរបស់នាង ហើយរបៀបរស់នៅរបស់ ម៉ូលីកា បច្ចុប្បន្នគឺដូចជាសេដ្ឋីលាក់មុខមួយរូបអញ្ចឹង សល់លុយវាល់លានដុល្លារ មិនដល់២ខែស្រួលបួលផង ម៉ូលីកា ជះលុយទិញឡាញទំនើបៗចូលផ្ទះ អស់ជាង ១លានដុល្លារ ក៏មានដែរ ។
.jpg?1671020516)
.jpg?1671020518)
ទន្ទឹមនិងនេះដែរ ទោះបីជារាល់ថ្ងៃ ម៉ូលីកា រស់នៅក្នុងផ្ទះវីឡាធំៗ គេងក្នុងម៉ាសុីន ត្រជាក់ក៏ពិតមែន ប៉ុន្តែមើលទៅចិត្តរបស់ ម៉ូលីកា មិនត្រជាក់ដូចរាងកាយនោះទេ ដោយសារតែ ម៉ូលីកា មានបញ្ហាមិនចេះចប់មិនចេះហើយនោះទេ ជាពិសេសពាក់ព័ន្ធ ទៅនិងរឿងលុយកាក់តែម្តង ។
.jpg?1671020521)
បើយោងតាមការបញ្ជាក់ឲ្យដឹងពី សមត្ថកិច្ចកងរាជអាវុធហត្ថ រាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បាននិងកំពុងបញ្ជូនខ្លួនទៅកាន់ទីបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ តាមនីតិវិធី ៕ជីម ភារ៉ា