ជាការពិតណាស់ពេលនេះនៅលើបណ្តាញសង្គម TikTok និង ហ្វេសប៊ុក ឃើញថាមានមហាជនជាច្រើនកំពុងតែដាក់អារម្មណ៍ជាខ្លាំងទៅលើ យុវតីវ័យក្មេង ២ រូបដែលមានរូបសម្ផស្ស ស្រស់ស្អាតណាស់មិនចាញ់តារានោះទេ មិនត្រឹមតែប៉ុណ្ណោះ យុវតី២ រូបនេះ ត្រូវបានគេដឹងថា គឺពួកគេមានស្រុកកំណើត និង ជាអ្នករស់នៅ ក្នុងខេត្តសៀមរាប ផ្ទាល់តែម្ដង។

យ៉ាងណាមិញ យុវតីដែលកំពុងតែទទួលបានការចាប់អារម្មណ៍ទាំងពីររូបនេះមានឈ្មោះថា កញ្ញា ស៊ិនឌី រដ្ឋច័ន្ទមុនីនាថ និង កញ្ញា ឃុន វ៉ាន់លីង អ្វីដែលកាន់តែកាន់ចាប់អារម្មណ៍ទៅទៀតនោះ ស្រីស្អាតទាំង ២ មិនត្រឹមតែជាអ្នកខេត្តសៀមរាប នោះទេ វ៉ាន់លីង និង មុនីនាថ ក៏ជាសិស្សច្បង សិស្សប្អូន ក្នុងសាលាតែមួយផងដែរ គឺ វិទ្យាល័យ ១០ មករា ១៩៧៩ ដោយគ្រាន់តែអ្នកទាំងពីររៀនខុសគ្នាត្រឹម ១ ឆ្នាំសិក្សាតែប៉ុណ្ណោះ ។

សម្រាប់កញ្ញា ស៊ិនឌី រដ្ឋច័ន្ទមុនីនាថ គឺជាសិស្សដែលទើបតែបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅកាលពីពេលថ្មីៗនេះទេ ។ ជាមួយគ្នានេះដែរយុវតីរូបនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន តាមរយៈវិដេអូខ្លីមួយឃ្លីប ដែលកញ្ញា បានបង្ហោះនៅលើបណ្តាញសង្គម TikTok តាមរយៈ វិដេអូមួយឃ្លីបនេះដែរ គេបានឃើញ កញ្ញា សម្តែងនៅក្នុងបទចម្រៀងដែលមានចំណងជើងថា «ឈឺក្បាលខ្លាំងណាស់» ដែលជាបទរបស់លោក ខេម ។

ហើយនៅក្នុងវិដេអូមួយឃ្លីបនោះដែរគេបានឃើញ កញ្ញា ស៊ិនឌី រដ្ឋច័ន្ទមុនីនាថ សម្តែងបានយ៉ាងល្អ និងសមខ្លាំងណាស់ បូករួមទាំង រូបសម្ផស្ស របស់កញ្ញា ស្រស់ស្អាត និងញញឹម មានមន្តស្នេហ៍ទៀតនោះទើបធ្វើឲ្យវិដេអូមួយនេះ មានមហាជនរាប់លាននាក់រាប់លាននាក់ផងដែរ ។

តោះបើយើងក្រឡេកមកមើលកញ្ញា ឃុន វ៉ាន់លីង ក៏មិនចាញ់គ្នាប៉ុន្មានដែរ ដោយនៅកាលណោះ កញ្ញាបានធ្វើវិដេអូ បានរៀបរាប់ ព្រមទាំង ចែករំលែកចំណេះដឹងពីប្រាសាទ អង្គរវត្ត បានធ្វើឱ្យមហាជនចែករំលែកព្រាតលើបណ្ដាញសង្គមហ្វេសប៊ុក ពីសម្រស់ដ៏ស្រស់សោភា និង ភាពវ័យឆ្លាតរបស់នាង។ មិនតែប៉ុណ្ណោះ សព្វថ្ងៃនេះ វ៉ាន់លីង ក៏ជាម៉ូដែលមួយរូប ដែលកំពុងទទួលបានការគាំទ្រខ្លាំងទៀតផង ៕








